ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនជាសិស្សម្នាក់ រពឹសដៃឆក់កាបូបជនបរទេស ត្រូវកម្លាំងក្រុងច្បារមន ស្រាវជ្រាវតាមប្រព័ន្ធGPS ឃាត់ខ្លួនដល់ផ្ទះ

66


កំពង់ស្ពឺ៖​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី 11 ខែ 1 ថានេះបានឲ្យដឹងថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ មានជនរងគ្រោះជាជនជាតិចិន​ម្នាក់ បានមកដាក់ពាក្យបណ្តឹង​ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដែល​ត្រូវចោរ​ឆក់កាបូប​យួរដៃ នៅមុខ​ ភោជនីយដ្ឋាន​កំពង់ស្ពឺ​ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់​ច្បារ​មន​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៩ កន្លងទៅ ។

ក្រោយពីទទួលបានបណ្តឹងកម្លាំង​អាវុធហត្ថក្រុងច្បារមន​ បានស្រាវជ្រាវ និងបានកំណត់​មុខសញ្ញា​ ដោយ​ប្រព័ន្ធ​GPS​ តាមទូរសព្ទ័ដៃជនរងគ្រោះ ។

ក្នុង​កិច្ច​ប្រតិបត្តិ​នោះ កម្លាំង​អាវុធហត្ថក្រុងច្បារមន​ បានធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់ នៅ​ចំនុច​ ភូមិ​ចំការ​រ័ត្ន​ ឃុំ​វល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​ ជនសង្ស័យឈ្មោះ​ ពៅ​ រ៉ូត​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​ ជាសិស្សសលា ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ថ្លុកឈេីទាល​ សង្កាត់សុពណ៌ទេព​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ ។

ដោយកម្លាំងបានដកហូតវត្ថុតាងជាក់ស្តែង របស់ជនរងគ្រោះ មានទូរស័ព្ទដៃ ម៉ាក​ iphone XR​ ពណ៌​ខ្មៅ​ ដែលជនសង្ស័យបានឆក់យក ។
បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកកាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង