មន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកល្អក់ដែលទើបផ្លាស់ប្ដូរមកថ្មីត្រូវជនវិកលចរិតចាក់អោយរងរបួសមួយកាំបិតខណៈដេញចាប់ជនវិកលចរិតនោះ ហើយរអិលរដួល
ភ្នំពេញ៖មន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១ខណ្ឌទួលគោកដែលទើបផ្លាស់ប្ដូរមកថ្មីបានរងរបួសមួយកាំបិតខណៈដែលមន្ត្រីរូបនេះដេញចាប់ជនវិកលចរិតហើយបានរដួលទើបត្រូវជនវិកលចរិតចរិតនោះចាក់មួយកាំបិតបណ្ដាលឲ្យរបួសតែម្តងហើយក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ម៉ោង៨និង០០នាទីលេីសួនច្បារអតីតតោពីរ (បច្ចប្បន្នសួនព្រះភិរុណ) ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនរងគ្រោះឈ្នោះអៀង រ៉ា ជជាមន្រ្តីប៉ុស្តិ៍ទឹកល្អក់ទី១ទទើបមកថ្មីបានរងរបួសមួយកកំបិតត្រូវក្រោមបោះដៃផុត។
ប្រភពព័ត៌មានបានអោយដឹងថាថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង៨ព្រឹក លោកអៀង រ៉ា មន្រ្តីប៉ុស្តិ៍ទេីបមកថ្មី បានទៅដេញជនវិកលចរិកដេីរលេីសួនច្បារអតីតតោពីរ (បច្ចប្បន្នសួនព្រះភិរុណ) ពេលរត់ដេញនះក៏បានរអិលជេីងដួល ហេីយត្រូវបានជនវិកលចរិកនោះ ត្រលប់មកវិញចាក់នឹងកាំបិត មួយកំបិតត្រូវក្រោមបោះដៃផុត បណ្តាលអោយរងរបួសតែម្តង។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ូលីសឃាត់ភ្លាមដែរហើយក្រោយមកបានបំពេញឯកសារបញ្ជូនទៅមន្ទីរសង្គមកិច្ចបន្តទៀត។
គួរបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមគណបក្សសង្កាត់ និងចៅសង្កាត់ទឹកល្អក់ទី១បានជួយឧបត្ថម្ភថវិកា២០០.០០០៛ ហើយនៅរសៀលៃថ្ងទី១០ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង១៥រសៀល លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកក៏បានអញ្ជេីញសួរសុខទុក្ខលោក អៀម រ៉ា មន្ត្រីនគរបាលសង្កាត់ទឹកល្អក់ទី១ ព្រមទាំងនាំថវិកាឧបត្ថម្ភ១
ជាថវិកា១០០$ផងដែរ៕