ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនរិះគន់អាមេរិក ចំពោះការលើកឡើងរបស់ហុងកុង ដោយមិនទទួលខុសត្រូវ, សូមអំពាវនាវឱ្យបញ្ឈប់ការធ្វើ ការតវ៉ាលើការធ្វើវិសោធនកម្មថ្មីចំពោះច្បាប់បត្យាប័ន

90


ហុងកុងបានមើលឃើញរលកនៃភាពចលាចលជាសាធារណៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែការតវ៉ាដ៏ធំមួយ ទៅលើការធ្វើវិសោធនកម្មថ្មីចំពោះច្បាប់បត្យាប័ន។ ប្រសិនបើត្រូវបានអនុម័តវា នឹងអនុញ្ញាតឱ្យប្រទេសចិន ធ្វើបត្យាប័នអ្នករត់គេចខ្លួន ចេញពីទីក្រុង។

ក្រុងប៉េកាំងបានរិះគន់ទៅលើការធ្វើអត្ថាធិប្បាយ ដោយមិនទទួលខុសត្រូវ និងខុសឆ្គងរបស់ក្រុងវ៉ាស៊ីនតោន អំពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើបត្យាប័នហុងកុង បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភ លើបញ្ហានេះ។

វាបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang ដែលបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា: «យើងទាមទារឱ្យអាមេរិក … ប្រុងប្រយ័ត្នហើយបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន នៅក្នុងទម្រង់ណាមួយ»។

ក្រុងប៉េកាំងក៏បានបញ្ជាក់សារជាថ្មីថា ខ្លួននឹងគាំទ្ររដ្ឋាភិបាលហុងកុង យ៉ាងពេញទំហឹង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើវិសោធនកម្មច្បាប់បត្យាប័ន។

កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបានព្រមានថា ការធ្វើវិសោធនកម្ម ដែលបានស្នើសុំនេះ អាចធ្វើឱ្យប៉ះពាល់ ដល់ស្ថានភាពពិសេស ដែលក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យតំបន់។

យោងតាមកាសែត South China Morning Post បានឱ្យដឹងថាមនុស្សជាង 1 លាននាក់ បានចូលរួមក្នុងការតវ៉ា កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងវិសោធនកម្មនេះ ទោះបីជាប៉ូលីសនិយាយថា ចំនួនអ្នកចូលរួមមិនលើសពី 300,000 នាក់ក៏ដោយ។

លោកស្រី Carrie Lam ប្រធានប្រតិបត្តិរបស់ហុងកុង បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីនឹងមិនដកចេញវិសោធនកម្ម នៃការធ្វើបត្យាប័ននេះទេ វាជាច្បាប់មួយដ៏សំខាន់ ដែលនឹងជួយលើកស្ទួយយុត្តិធម៌។ ច្បាប់ដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឱ្យមានការធ្វើបត្យាប័ន ទៅតាមយុត្តាធិការដែល មិនមានសន្ធិសញ្ញានៅឡើយ រួមទាំងចិនដីគោក។ រដ្ឋាភិបាលទីក្រុងនិយាយថា វាចាំបាច់ដើម្បីការពារទីក្រុងហុងកុង មិនឱ្យក្លាយជាទីសុវត្ថិភាព សម្រាប់ជនល្មើស។

ហុងកុងជាតំបន់រដ្ឋបាលពិសេស ហើយប្រព័ន្ធគ្រប់គ្រង និងសេដ្ឋកិច្ចរបស់ទីក្រុងនេះ ដាច់ដោយឡែកពីចិនដីគោក៕

អត្ថបទដែលជាប់ទាក់ទង