ដើរចូលទៅក្នុងព្រៃ ដែលធ្វើពីដបស្រាបៀរ
ព្រៃមួយដែលមានដបស្រាបៀរទទេនិងបង្គោលដែកបានទាក់ទាញភ្ញៀវទេសចរនៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។
ដបជ័រចំនួន 30.000 និងបង្គោលដែកជាង 1.000 ត្រូវបានប្រើដើម្បីបង្កើតការដំឡើងនៅសួនទឹក។ នៅថ្ងៃដបរាលដាលពន្លឺព្រះអាទិត្យរះដោយមានពណ៌បៃតងខ្ចី។ នៅពេលយប់ព្រៃឈើនឹងភ្លឺជាមួយនឹងតន្ត្រីហើយក្លាយទៅជាកន្លែងទាក់ទាញដែលបង្ហាញពីពន្លឺនិងសំឡេង។
ព្រៃធ្វើពីដបស្រាបៀរ គឺជារូបសញ្ញាមួយនៃទីក្រុង Qingdao ដែលជាទីក្រុងឆ្នេរសមុទ្រដែល ត្រូវបានគេដាក់ឈ្មោះថាជា “ទីក្រុងស្រាបៀរ” របស់ប្រទេសចិន។ ទីក្រុងនេះមានរោងចក្រផលិតស្រាបៀរធាងធានដ៏ធំ របស់ប្រទេសចិន ដែលនាំផលិតផលរបស់ខ្លួនទៅកាន់ជាង 100 ប្រទេសនិងតំបន់៕