ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីឃាតករ ឈាមត្រជាក់សម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្តើមចេញរឿងជំពាក់៧០០ដុល្លារ

96

រាជធានីភ្នំពេញ៖ ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងបានកាត់សាកសពជាបំណែកៗ បោះចូលទន្លេ ទៅលើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (អតីតខេត្តបាត់ដំបង)។
ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនជនសង្ស័យក៏មិនធម្មតាដែរ គឺមានប្តីដល់ទៅ៦ (ប្តីទី១មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០យប់ ជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភ័ក្រ្តនិងគ្នា បានផឹកស៊ី នៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ០៨ឆ្នាំទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។ ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ប្រមាណ ១០និង០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកអោយដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយ ជនសង្ស័យ ដែលបានជំពាក់ ចំនួន700$ តែជនសង្ស័យប្រកែកសុំសងតែ350$ប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបាន គំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនិងប្រាប់ម្ចាស់បំណុលផ្សេងៗអោយស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរ តាមក្រោយ យកដៃស្តាំច្របាច់ក ជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះអោយថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេអោយកក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យ យកកាំបិតមក កាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កានិងទូរស័ព្ទ បោះចោលក្នុងទន្លេនិងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ(លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ50$) ជនសង្ស័យរក្សារទុកនៅខ្លួន។
ព្រមជាមួយគ្នាផងដែរ និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រីម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងបានអំពាវនាវសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកម្តាយខ្លួនផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯង ចាប់អារម្មណ៍ អាណិតអាសូរគ្រប់គ្នា។ ដំណឹងសួររកម្តាយនេះ ក៏ធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជាមេបញ្ជាការ អាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ជាក់ច្បាស់ ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើ ថាខ្លួនគឺជាឃាតករពិតប្រាកដមែន៕




អត្ថបទដែលជាប់ទាក់ទង