ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារ​ដាក់លូនៅភូមិប៉ប្រ៉ក់ខាជើង ខណ្ឌពោធិសែនជ័យនិងភូមិរោងចក្រខណ្ឌសែនសុខ គ្រោងបញ្ចប់នៅខែសីហាខាងមុខ

103

ភ្នំពេញ៖ ការដ្ឋានដាក់លូនៅភូមិប៉ប្រ៉ក់ខាជើងសង្កាត់កាកាបខណ្ឌពោធិសែនជ័យនិងភូមិរោងចក្រសង្កាត់គោកឃ្លៀងខណ្ឌសែនសុខ គិតមកដល់ថ្ងៃទី១១ កក្កដា២០១៨នេះសម្រេចបានជាច្រើនភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅខែសីហាខាងមុខនេះ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋនៅតំបន់នេះ ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ កក្កដា២០១៨នេះថា តាមការបញ្ជាដឹកនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអោយអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់លូមួយខ្សែ ដោយចាប់ពីភូមិប៉ប្រ៉ក់ខាងស្របផ្លូវរថភ្លើងបត់កាត់ផ្លវរថភ្លើងតាមផ្លូវបេតុ៤២Pឆ្ពោះមកប្រឡាយអូរអាគុជ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី២១ខែមិនាឆ្នាំ​២០១៨ ហើយគ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ ។ អត្ថប្រយោជន៍​នៃគំរោងនេះ គឺពិតជាបានកាត់បន្ថយទឹកជំនន់ទឹកភ្លៀង និងទឹកកខ្វក់នៅភូមិប៉ប្រ៉ក់ខាងជើង សង្កាត់កាកាប នៃខណ្ឌពោធិសែនជ័យ និងភូមិរោងចក្រសង្កាត់គោកឃ្លៀង នៃខណ្ឌសែនសុខ៕

អត្ថបទដែលជាប់ទាក់ទង