ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា៖យើងត្រូវបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស ព្រមទាំងជ្រើសរើសអត្តពលិកវ័យក្មេងឆ្នើមត្រៀមបម្រុងសម្រាប់ SEA GEAMS ឆ្នាំ២០២៣

104


ភ្នំពេញ៖លោក ស សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) នេះក្នុងគោលបំណងអនុវត្តនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាលើរចនាសម្ព័ន្ធប្រកួត ដើម្បីត្រៀមឆ្ពោះទៅ SEA GEAMS ឆ្នាំ២០២៣ ព្រមទំាងរៀបចំការប្រកួតឲ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោក។
លោកបានបន្តថា ដំណាក់កាលនៃការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស ព្រមទាំងជ្រើសរើសកីឡាករ-កីឡាការិនីដែលល្អៗសម្រាប់ជាថ្នាលត្រៀមបម្រុងសម្រាប់ SEA GEAMS ឆ្នាំ២០២៣ ហើយបំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត និងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាមវិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។
លោករដ្ឋលេខាធិការបន្ថែមទៀតថា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅ SEA GEAMS ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នាស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម ផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមនីយដ្ឋានទេសចរណ៍នានា ដើម្បីបណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិ។
លោកបានអះអាងថា ការហ្វឹកហាត់អប់រំកាយ និងកីឡាគឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា។ ជាទូទៅការអប់រំកាយ និងកីឡា ជាធាតុសំខាន់នៃការអប់រំពេញមួយជីវិតនៅក្នុងប្រព័ន្ធអប់រំ ចំពោះការអប់រំកាយនិងកីឡាធានាការអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយ បញ្ញា ស្មារតី និងសីលធម៌របស់មនុស្សលោក។ វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង