ពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញបាននឹងកំពុងធ្វើឡើងនៅសាលារាជធានី ក្រោមអធិបតីភាពសម្ដេចស ខេង







ពិធីនេះត្រូវបានប្រកាសអោយលោកប៉ា សុជាតិវង្សដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញធ្វើជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ប្រសើរ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ សរុបលទ្ធផលបោៈឆ្នោតខណ្ឌ គណបក្សប្រជាជនកម្ពុជាចំនួន៨៨៦/៨៧៨ ក្នុងនោះគណបក្សហ្វុនស៊ិនប៉ិចបាន៧ , គណបក្សខ្មែររួបរួមជាតិបានចំនួន១ សញ្ជាតិកម្ពុជា ១ ,មិនបានការ ១ ។គិតជាអាសនៈ គណបក្សប្រជាជនកម្ពុជាចំនូន២៦៨/២៧០ គណបក្សហ្វុនស៊ិនប៉ិចបាន១ និងគណបក្សខ្មែររួបរួមជាតិបានចំនួន១៕