សម្តេចស ខេង ជម្រុញអោយកម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត នៅក្នុងឆ្នាំ២០១៩នេះ






ក្នុងឱកាសនោះដែរ សម្តេច ស ខេងក៏បានចេញបញ្ជាមួយទៀត គឺ ហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀនឡើយ ព្រោះថាបើកម្លាំងទៅយាមនៅទីនោះ ដូចទៅយាមកន្លែងគ្រឿងញៀនអញ្ចឹងដែរ ស្របពេលដែល ក្រសួងមហាផ្ទៃកំពុងធ្វើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធរឿងនេះ។
គួររំលឹកថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តធំៗ ដោយបានឃាត់មនុស្សរាប់រយនាក់ និងគ្រឿងញៀនមួយចំនួនធំ ដូចជាក្លឹបកំសាន្តរ៉ុក និងខណ្ឌចំការមន និងក្លឹបកំសាន្ត «លុច្សសារី» នៅខណ្ឌដូនពេញជាដើម៕