ផ្ទះ១ខ្នងត្រូវភ្លើងឆេះខ្ទេច ដោយសារទុស្សេខ្សែភ្លើង
ខេត្តកណ្តាល៖ ផ្ទះ១ខ្នងត្រូវភ្លើងឆេះខ្ទេច នៅថ្ងៃពុធ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២:១០នាទីថ្ងៃត្រង់ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។
ការខូចខាត ឆេះផ្ទះ០១ខ្នង (ទំហំទ៦mx៨m ) សង់ពីឈើឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ដំបូងប្រក់ក្បឿង។
កិច្ចប្រតិបត្តិការ កងកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ររថយន្ត ពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្ត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបរលត់ជាស្ថាពរ។
ម្ចាស់ផ្ទះឈ្មោះ ឈា សាវ៉ុក ភេទប្រុស អាយុ៣៧ឆ្នាំ នឹងប្រពន្ធឈ្មោះ មុំ សាមន ភេទស្រី អាយុ ៣៥ឆ្នាំ
មូលហេតុមកពីបណ្ដាលមកពីទុស្សេខ្សែភ្លើង៕