ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលការស្តារប្រឡាយនិងការដាក់លូមេ ដើម្បីរំដោះទឹកផ្នែកខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ី

130
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី១៣មិថុនាឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការស្ដារប្រឡាយនិងការដាក់លូមេ ដើម្បីរំដោះទឹកភ្លៀងតំបន់ភាគខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ីខណៈដែលតំបន់នេះនៅតែប្រឈមនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងពេលដែលភ្លៀងធ្លាក់ខ្លាំងម្ដង។
   លោកសាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីរំដោះការ
លិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចអោយ
ស្ដារប្រឡាយនិងការដាក់លូដើម្បីរំដោះទឹកភ្លៀងចេញពីតំបន់មួយចំនួននៅក្នុងសង្កាត់ចោមចៅ៣ សង្កាត់កាកាប១ សង្កាត់កាកាប២ និងមួយប៉ែកទៀតនៅក្នុងសែនសុខ។
   ដើម្បីអោយដំណើរការនៃការស្តារឡាយនិងការដាក់លូ ដំណើរការទៅបានរលូននិងរួចរាល់ទៅតាមផែនការនិងទៅតាមលក្ខណៈបច្ចេកទេសផងនោះ លោក អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះមកពិនិត្យ ស្ថានភាព ជាក់ស្តែងតែម្តង។
ក្នុងការចុះពិនិត្យនោះឃើញថា មានលំនៅដ្ឋាន មិនរៀបរយមួយចំនួនបានសង់រំលោភ ប្រឡាយតែម្តង។ ជុំវិញបញ្ហានេះលោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរដែនដីធ្វើសេចក្តីជូនដំណឹងដើម្បីអោយប្រ
ជាពលរដ្ឋរុះរើលំនៅដ្ឋានរបស់ខ្លួនចេញពីលើតួឡាយដើម្បីឲ្យមន្ត្រីជំនាញក៏ដូចជាមន្ទីរជំនាញងាយស្រួលក្នុងការស្ដារប្រឡាយនេះ។ ដោយឡែករោងចក្រមួយកន្លែង ភូមិត្រពាំងជ្រៃត្រូវបានលោកអភិបាលរាជធានីភ្នំពេញធ្វើការណែនាំឲ្យអាជ្ញាធរដែនដីជម្រុញអោយរោងចក្រខាងលើធ្វើការ ដាក់លូទំហំ២ម៉ែត្រជំនួសលូចាស់ដែលមានទំហំត្រឹមតែ ៨តឹក ប្រវែង២០០ម៉ែត្រ ដោយតភ្ជាប់ទៅប្រឡាយភូមិចំការឪឡឹក ។ បន្ថែមពីនេះទៀតរដ្ឋបាលរាជធានីត្រូវដាក់លូទំហំ២ម៉ែត្រប្រវែង១១៧០ម៉ែត្រថែមទៀត។
   ប្រឡាយដែលបាននិងកំពុងស្ដារនេះ បានចាប់ផ្តើម
ពីប្រឡាយរ៉ាដា រហូតទៅដល់ប្រឡាយទួលសំពៅ ។ បើតាមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថាប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកផ្នែកខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ី ដោយមិនឲ្យទឹកហូរចូលទៅក្នុងព្រលានយន្តហោះភ្នំពេញ។ រំដោះទឹកមិនអោយទឹកភ្លៀងលិចលង់នៅ ភូមិត្រពាំងជ្រៃ ភូមិត្រពាំងពោធិ៍ ព្រៃព្រីងខាងជើង ភូមិព្រៃទា សង្កាត់កាកាប១ សង្កាត់កាកាប២ សង្កាត់ចោមចៅ៣ និងមួយផ្នែកទៀតរំដោះទឹកនៅក្នុងខណ្ឌសែនសុខ៕
អត្ថបទដែលជាប់ទាក់ទង