ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ: ខេត្តស្ទឹងត្រែងគ្រងតំណែង ជើងឯកកីឡាតេក្វាន់ដូ ITF

167


ភ្នំពេញ៖ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១(The 1st National School Games)សម្រាប់ប្រភេទកីឡា
តេក្វាន់ដូITF(International Taekwondo Federation)បានបញ្ចប់ការប្រកួតហើយនៅព្រឹកថ្ងៃទី១៣មិថុនា ។
ប្រភេទកីឡានេះមានកីឡាករ-កីឡាការិនីមកពី៨រាជធានី-ខេត្តចូលរួមដែលមានអត្តពលិកចំនួន៨១រូបក្នុងនោះ
មាន៤០រូបជាកីឡាការិនី ។ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១២ ។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា និងលោក ដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្ស-និស្សិតនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីប្រគល់មេដាយ និងជយលាភីដល់កីឡាករ-កីឡាការិនីនៅអាគារប៊ូយ៉ុងខ្មែរក្នុងពហុកីឡដ្ឋានជាតិ។
ក្នុងការប្រកួតនេះមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្ទឹងត្រែងដណ្តើមបាន មេដាយចំនួន៩គ្រឿងឈរកំពូលតារាង ដោយឈ្នះមេដាយ ចំនួន៩គ្រឿង ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរិទ្ធចំនួន១គ្រឿង។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពង់ស្ពឺឈ្នះមេដាយចំនួន១០គ្រឿង រួមមានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង និងមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ឈ្នះមេដាយចំនួន៥គ្រឿង ដោយមេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន១គ្រឿង។
មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យដណ្តើម បានមេដាយចំនួន៥គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង ហើយមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ ទទួលបានមេដាយចំនួន៥គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង។
រីឯមន្ទីរអប់រំ យុវជន និងកីឡាត្បូងឃ្មុំទទួលបាន មេដាយចំនួន៥គ្រឿង ក្នុងនោះមេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ទទួលបានមេដាយ ចំនួន២គ្រឿងក្នុងនោះមេ ដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន១គ្រឿង និងមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ទទួលបានមេដាយ សំរិទ្ធចំនួន៣គ្រឿង ។

អត្ថបទដែលជាប់ទាក់ទង