កន្លែងលក់ប្រេងនិងលាងម៉ូតូភ្លេីងឆាបឆេះសន្ធោសន្ធៅសង្ស័យ ទុរស្សចេញពីម៉ាសុីនភ្លេីង
ភ្នំពេញ : មានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅនៅកន្លែងទីតាំងលក់ប្រេងម៉ាសុីននិងប្រេងសាំងនិងលាងម៉ូតូហេីយមិនដឹងមូលហេតុក៏អណ្ដែតភ្លេីងឆាបឆេះសន្ធោសន្ធៅសង្ស័យមូលហេតុមកពីទុស្សេចេញពីម៉ាសុីនភ្លេីងសំរាប់បញ្ឆេះពេលដាច់ភ្លេីងម្ដងៗបង្កការភា្ញក់ផ្អេីល កាលវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុច៤៣០ កែង៤៨០ សង្កាត់ទួលទំពូងទី២ ។
សមត្ថកិច្ចកំពុងអន្តរាគមន៍ដោយមានរថយន្តបាញ់ពន្លត់អគ្គីភ័យជាច្រេីនគ្រឿងបានចុះនៅកន្លែងកេីតហេតុដេីម្បីការពារបាញ់ពន្លត់ជៀសវៀងបង្កអោយមានអ្នករបួសផ្សេងទៀតសំខាន់រាលដាលផ្ទះប្រជាពលរដ្ឋអ្នកជិតខាងប្រភពពត៍មានប្រជាពលរដ្ឋអ្នកជិតខាងថាទីតាំងខាងលេីបានហៅជាងផ្សារដែកមកជួសជុលដំបូលសំយ៉ាកតែមិនដឹងថាមុនកេីតហេតុមានបានផ្សារដំបូលឬអត់នោះទេ ។
បើតាមស្ត្រី អ្នកលក់ ឈ្មោះ ឃុន ឌីណា អាយុ៣៦ឆ្នាំ មុខរបរផ្នែកសេកម្មគិតលុយ បានអោយដឹងថា នៅមុនពេលកើតហេតុ សុខៗស្រាប់តែមានលឺសម្លេងដូចធ្លាយខ្យល់ចេញពីម៉ាស៊ីនភ្លើង ព្រមទាំងមានផ្កាភ្លើងឆាបឆេះ ហើយគាត់ឃើញដូចនេះ ក៏យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទៅវិញ ។ ក្រោយមកស្រាប់តែឆាបឆេះម្តងទៀត ហើយឆេះខ្លាំងជាមុនទៅទៀត បណ្តាលអោយរាលដាលឆេះដល់ប្រេង ធ្វើអោយគាត់ ហើយនាំគ្នារត់ចេញមកក្រៅ ស្រែកឆោឡោ និងហៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ ។ ចំពោះករណីនេះ គាត់ក៏មិនដឹងថា មកពីដើមហេតុអ្វីដែរ គឺគ្រាន់តែបានឃើញភ្លើងឆាបឆេះចេញពីម៉ាស៊ីនភ្លើងដែរទុកចោលនោះ។សូមបញ្ជាក់ថាគឺថ្ងៃកេីតហេតុបានហៅជាងមកផ្សារជួសដំបូលតែជាងមិនបានមកជួសនោះទេ ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីខាងលេីសមត្ថកិច្ចមូលលដ្ឋានកំពង់សាកសួរនាំបុគ្គលិកក្នុងហាងមានសរុប៥នាក់ប្រុស២នាក់តែសមត្ថកិច្ចរកឃេីញបុគ្គលិកមកសួរនាំមានតែ៣នាក់នោះទេហេីយបុគ្គលិកចំនោមម្នាក់បានឆ្លេីយថាមានជាងមកជួសជុលដំបូលសង្ក័សីពិតមែនតែមិនបាននៅកន្លែងកេីតហេតុទៅក្រៅទិញឥវ៉ាន់នៅខាងក្រៅ ។ហេីយការសន្និដ្ឋានផ្នែកជំនាញពន្លត់អគ្គីភ័យរងចាំស្រាវជ្រាវបន្តចំណែកការខូចខាតសំម្ភារ:ទីតាំងកេីតទាំងសុងរួមមានម៉ូតូស៊ុយសូគីវីវ៉ាចំនួន១គ្រឿងឆេះអស់ទី២កំព្យូទ័រចំនួន០៣គ្រឿងទី៣ប្រេងម៉ាសុីនចំនួន០៦ពុយចំនួន២០០លីត្រគុណនិង០៦ធុងសរុបមានចំនួន១២០០លីត្រទី៤ប្រេីម៉ាសុីនចំនួន០៦កេះ២៤គុណ៦ស្មេីនិង១៤៤កំប៉ុងទី៥តូបលលក់កាហ្វេចំនួន១ទី៦ទីតាំងកន្លែងកេីតហេតុមានទំហំសរុទទឹងសរុបបណ្ដោយ១២ម៉ែត្រទទឹង៨ម៉ែត្រមិនដឹងជាទឹកប្រាក់ប៉ុន្មាននៅឡេីយទេដោយសារថៅកែមិនបាននៅកន្លែងកេីតហេតុរវល់នៅតាមខេត្តនិងខូចខាតផ្ទះប្រជាពលរដ្ឋជិតខាងតិចតួចរាលជញ្ជាំងខ្មៅនិងរថយន្តពន្លត់អគ្គីភ័យសរុបមានចំនួន២៥គ្រឿងប្រេីទឹក៣៣ជេីងរថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញមានចំនួន១៧គ្រឿងរថយន្តក្រសួងមហាផ្ទៃចំនួន២គ្រឿងកោះពេជ្រចំនួន០៣គ្រឿងរថយន្តស្រាវបៀកម្ពុជាចំនួន១គ្រឿងជ្រាយចង្វាយ៣គ្រឿងហេីយរលត់នៅម៉ោង០៤និង០០នាទីរសៀលអ្នករបួសគ្មានក្នុងហេតុការ ៕