ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ថកិច្ចចុះឆែកឆេរផ្ទះស្រីស្រស់លក់ឡេសាច់ស Ah Gi Leder

55

ភ្នំពេញ៖ កម្លាំងរបស់ គណៈកម្មការប្រយុទ្ធប្រឆាំង ឱសថស្ថានក្លែ ង ក្លាយបានចុះត្រួតពិនិត្យទីតាំងលក់ឡេយីហោ Ah Gi Leder ដែលកំពុងល្បីក្នុងហ្វេសប៊ុកខ្លាំង កាលពីម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចទីតាំងលក់ឡេយីហោ Ah Gi Leder តាមបណ្ដោយផ្លូវ២៦៥ ផ្ទះលេខ៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកស្តីពីករណីចូលរួមសហការជាមួយ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។
ដោយយោងតាមដីការឆែកឆេរលេខ ៧៩៩ ចុះថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំផ្ទាល់ដោយលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។​ នារសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០នាទីកំលាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះសហការ ជាមួយគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថភាពសង្គម ទីតាំងលក់គ្រឿងក្រអូមបោះដុំ និងរាយនាំមកពីប្រទេសថៃយីហោឈ្មោះ Ah Chi Leder ដែលមានអស័យដ្ឋានផ្ទះលេខ ៧A ផ្លូវ២៦៥ ក្រុម៤៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ម្ចាស់អាជីវកម្មមានឈ្មោះ តេង ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ។

នៅពេលដែលកំលាំងសមត្ថកិច្ចចម្រុះមកដល់ទីតាំងខាងលើ បានត្រួតពិនិត្យ ជាក់ស្តែងឃើញមានគ្រឿងសម្អាង ចំនួន ៨ប្រភេទ ៖
១-ឡេលាបការពារកំដៅថ្ងៃសម្រាប់លាប ពេលព្រឹក(គ្មានម៉ាក)ពណ៌ស​ ចំនួន១០០ប្រអប់។
២-ឡេលាបការពារកំដៅថ្ងៃសម្រាប់លាបពេលព្រឹក(គ្មានម៉ាក)ពណ៌ស្វាយចំនួន១០០ប្រអប់។
៣-ឡេលាបស្បែកអោយមាស(គ្មានម៉ាក)ចំនួន៣៥០ប្រអប់។
៤-ឡេលាបស្បែកអោយមាស(គ្មានម៉ាក)ចំនួន២៨០ប្រអប់។
៥-ឡេលាបស្បែកក្លិនក្រូច(ម៉ាក MAMJI AHA VIT C​ចំនួន២៨ប្រអប់។
៦-ឡេលាបស្បែកក្លិនCherry (ម៉ាក MAMJI AHA VIT C​ចំនួន១ប្រអប់។
៧-ស្រ្កាបទឹកដោះគោសម្រាប់ខាត់ស្បែកម៉ាក Gerepu MilkySpa(គ្មានម៉ាក)ចំនួន២៤ប្រអប់។
៨-ក្រែមលាបបបូរមាត់ម៉ាក LipStick AAA Angkor ពណ៌ក្រហមចំនួន១បំពង់​ សរុបស្មើនឹង ៨៩៦ប្រអប់។

នគរបាលខណ្ឌ បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរួចគណៈកម្មការធិការចម្រុះបានពិនិត្យឃើញថាទីតាំងលក់ដុំ និងរាយគ្រឿងសំអាងមិនបានអនុលោមទៅតាមច្បាប់កំណត់ដូចជា ៖
១-គ្មានលិខិតអនុញ្ញាតបើកគ្រឹះស្ថានផលិតផលគ្រឿងសម្អាងពីក្រសួងសុខាភិបាល
២-ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍ពីក្រសួងសុខាភិបាល
៣-មិនមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម
៤-លាយ និងផ្សព្វផ្សាយលក់រាយ និងបោះដុំ
៥-នៅលើសំបកពុំមានស្លាកសញ្ញាផលិតផល

ក្រៅពីដកហូតសម្ភារៈខាងលើ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បាននាំខ្លួនម្ចាស់អាជីវកម្មឈ្មោះ តេង ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ទៅលេខាធិការដ្ឋានដើម្បីធ្វើការសាកសួរបន្ត ៕

អត្ថបទដែលជាប់ទាក់ទង