ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន ឯកជន បាន ជួសជុលផ្លូវជាតិលេខ៣ កំពត-វាលរេញ ខុស បច្ចេកទេស ផ្លូវ កំពុង ជួសជុល មិនទាន់រួច ផង ចាប់ផ្ដើម ខូច បណ្ដើរៗ វិញ

83

កំពត៖ “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ” ប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
កំណត់ឲ្យក្រុមហ៊ុនជួសជុល និងសាងសង់កំណាត់ផ្លូវ ជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ ពិនិត្យនិងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។

ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស និងមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ។

កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០ គម ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC)។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកា ប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក បច្ចុប្បន្ន គម្រោងផ្លូវនេះអនុវត្តការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា៖ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិន ទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានដាក់កំហិតឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យ បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋ មន្ត្រីបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានា គុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើដល់ភាពងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅមកព្រមទាំងប្រកបអាជីកម្មផ្សេងៗផងដែរ។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ប្រាប់ ថា ក្រសួង មិន អាច ទទួលយក បានទេ ចំពោះ ការ ជួសជុល ផ្លូវជាតិ លេខ ៣ មួយ កំណាត់ ពី ខេត្ត កំពត ឆ្ពោះ ទៅ រង្វង់ មូល វាលរេញ ក្នុងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ភ្ជាប់ នឹង ផ្លូវជាតិ លេខ ៤ ។

លោកទេសរដ្ឋមន្ដ្រី បាន សង្កត់ធ្ងន់ថា ក្រុមហ៊ុន ឯកជន បាន ជួសជុល ខុស បច្ចេកទេស ផ្លូវ កំពុង ជួសជុល មិនទាន់រួច ផង ចាប់ផ្ដើម ខូច បណ្ដើរៗ វិញ ។ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បាន ប្រៀបធៀប ថា អាវ ថ្មី មួយ ទិញ អស់ ជាង ១០ លាន ដុល្លា បែរជា សុទ្ធតែ បំណះ ដូច្នេះ ក្រសួង សាធារណការ មិនអាច ទទួលយកបាន នោះទេ ក្រុមហ៊ុន ជួសជុល ត្រូវតែ ធ្វើឱ្យ ល្អ សារជាថ្មី ឡើងវិញ ដែលមាន ក្នុង គម្រោង ជា ផ្លូវ កៅស៊ូ AC ។
ជា មួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏ សូម ថ្លែង នូវ ការសុំ អភ័យទោស ដល់ ប្រជាពលរដ្ឋ ដែល ប្រើប្រាស់ ផ្លូវ ផងដែរ ចំពោះ កំហុស របស់ ក្រុមហ៊ុន ទទួលបន្ទុក ការជួសជុល ផ្លូវជាតិ លេខ ៣ មួយ កំណាត់ នេះ ដែល បានធ្វើ ខុស បច្ចេកទេស បែបនេះ ហើយ រំខាន ដល់ ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ ។

ផ្លូវជាតិ លេខ ៣ មួយ កំណាត់ ដែល ត ភ្ជាប់ ពី ទី រួម ខេត្តកំពត ឆ្ពោះទៅ រង្វង់ មូល វាលរេញ ក្នុងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ភ្ជាប់ នឹង ផ្លូវជាតិ លេខ ៤ នេះ មាន ប្រវែង ជាង ៥៤ គីឡូម៉ែត្រ ដែល ត្រូវ ជួសជុល ឡើងវិញ ជា ប្រភេទ ផ្លូវ ក្រាល កៅស៊ូ AC និង ត្រូវ ចំណាយ ថវិការ ជួសជុល ប្រមាណ ១០ លាន ដុល្លា ហើយ បើ គិត ត្រឹម ពេលនេះ ការ ជួសជុល សម្រេចបាន ប្រមាណ ជាង ៦០ ភាគរយ ហើយ តែ បែរជា គ្មាន គុណភាព ដោយសារ ផ្លូវ មាន ស្នាម ប្រះ និង ដក់ ទឹក ទើប លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រតិកម្ម មិន ទទួលយក ដោយ ឱ្យ ក្រុមហ៊ុន ឯកជន នេះ ធ្វើ ថ្មី ឡើងវិញ ហើយ បើ នៅតែ គ្មាន គុណភាព និង ខុស បច្ចេកទេស ទៀត ក្រសួង នឹងដាក់ ក្នុង កិច្ចប្រជុំ ដើម្បី ពិនិត្យ បញ្ចប់ ក្រុមហ៊ុន មួយ នេះ ៕

អត្ថបទដែលជាប់ទាក់ទង