ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអ្នកបើកបរព្រូរថយន្តនិងកម្មករជាង១០០នាក់ធ្វើតេស្តទឺកម៉ូតរកឃើញ អ្នកជាប់សារធាតុញៀន០៩នាក់ នៅកំពុងចាម

94

កំពង់ចាម៖អនុវត្តតាមបទបញ្ជារបស់គួចចំរើនអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាមបានធ្វើការឃាត់ខ្លួនអ្នកបើកបរព្រូរថយន្តនិងកម្មករជាង១០០នាក់ដើម្បីធ្វើតេស្តទឺកម៉ូតហើយជាលទ្ធផលបានរកឃើញអ្នកជាប់សារធាតុញៀន០៩នាក់ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។

  លោកវរសេនីឯកអុឹមស៊ាងឌីស្នងការរងទទួលផែនការគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានអោយដឹងថាកាលពីថ្ងៃទី១៣០៦២០១៩ចាប់ពីម៉ោង:០០នាទីដល់ម៉ោង២៣:00នៅស្រុកបាធាយជំនាញការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយជំនាយការិល័យនគរបាលចរាចរផ្លូវគោកនិងជំនាញស្រុកបាធាយចុះត្រួតពិនិត្យធ្វេីតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនលេីអ្នកបេីកបររថយន្តព្រូរថយន្តនិងកម្មករនៅស្រុកបាធាយជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន៧១គ្រឿងធ្វើតេស្តទឺកម៉ូតសរុប១៤០នាក់មានអ្នកបើកបរចំនួន៧១នាក់ព្រូរថយន្តចំនួន១២នាក់កម្មករចំនួន៥៧នាក់។

    រកឃើញអ្នកជាប់សារធាតុញៀនចំនួន០៩នាក់មានអ្នកបេីកបរចំនួន០៥នាក់ព្រូរថយន្ដចំនួន០៣នាក់និងកម្មករចំនួន០១នាក់មានដូចខាងក្រោម៖

.ឈ្មោះសាតចាន់ថនភេទប្រុសឆ្នាំកំណើត១៩៨៣ជាតិខ្មែរមុខរបរបើកបររថយន្ដនៅភូមិព្រែកដើមចាន់សង្កាត់សំបួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាម

.ឈ្មោះបាវសីហាភេទប្រុសឆ្នាំកំណើត១៩៩៣ជាតិខ្មែរមុខរបរបើកបររថយន្ដនៅភូមិដំណាក់ហ្លួងឃុំព្រៃថ្នងស្រុកទឹកឈូខេត្តកំពត

.ឈ្មោះគ្រុយសុខហេងភេទប្រុសឆ្នាំកំណើត១៩៩១ជាតិខ្មែរមុខរបរបើកបររថយន្ដនៅភូមិក្បាលជ្រោយឃុំពោធិ៏បានស្រុកកោះធំខេត្តកណ្ដាល

ឈ្មោះប៊ុនឡុងភេទប្រុសឆ្នាំកំណើត១៩៩៧ជាតិខ្មែរ,មុខរបរបើកបររថយន្ដនៅភូមិទួលខ្សាច់ឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

_ ឈ្មោះឆាន់សារ៉ែនភេទប្រុសឆ្នាំកំណើត២០០២មុខរបរព្រូរថយន្ដនៅភូមិទី៣ឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែង

_ ឈ្មោះឃឹមបូរីភេទប្រុសជាតិខ្មែរឆ្នាំកំណើត១៩៩៨នៅភូមិថ្មីឃុំក្រលាស្រុកកំពង់សៀមខេត្តកំពង់ចាម

_ ឈ្មោះខេងមឿនភេទប្រុសជាតិខ្មែរឆ្នាំកំណើត១៩៨៩មុខរបរព្រូរថយន្ដនៅភូមិព្រៃកប្បាស់ឃុំព្រៃកប្បាស់ស្រុកព្រៃកប្បាស់ខេត្តតាកែវ

_ ឈ្មោះសុីមគង់ភេទប្រុសជាតិខ្មែរឆ្នាំកំណើត១៩៩៦មុខរបរកម្មករនៅភូមិថ្មីឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម

_ឈ្មោះម៉ែនសុខអ៊ួភេទប្រុសជាតិខ្មែរឆ្នាំកំណើត១៩៩០នៅភូមិឃុំស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

    ឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៥គ្រឿងរក្សាទុកបណ្តោះអាសន្ននអធិការដ្ឋានស្រុកបាធាយនិងឃាត់ខ្លួនជនសង្ស័យខាងលេីដេីម្បីធ្វេីការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធី៕

 

  

អត្ថបទដែលជាប់ទាក់ទង