ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលសិង្ហបូរី បង្ហាញរថក្រោះ ពាក់កណ្តាលទឹកពាក់កណ្តាលគោក កង់ ៨×៨ ជំនាន់ថ្មីបំផុតគឺ Terrex 2

87


នាយទាហានទ័ពជើងគោកជំនាន់ទី៣ នៅថ្ងៃទី១៤មិថុនា បានឲ្យដឹងថា ផលិតផលថ្មីរបស់សិង្ហបូរី ក្រុមហ៊ុន Singapore Technology (ST) Kitnetics ដែលជាក្រុមហ៊ុនផលិតនិងអភិវឌ្ឍន៍ប្រព័ន្ធអាវុធថ្មើរជើងក្នុងសម្ព័ន ST Engineering ជាក្រុមហ៊ុនឧស្សាហកម្មផ្នែកសន្តិសុខជាតិឧត្ថម្ភដោយរដ្ឋាភិបាលសិង្ហបូរី បានធ្វើការបើកបង្ហាញរថក្រោះពាក់កណ្តាលទឹកពាក់កណ្តាលគោក កង់ ៨×៨ ជំនាន់ថ្មីបំផុតគឺ Terrex 2 ដែលអភិវឌ្ឍន៍មកពីរថក្រោះកង់កៅស៊ូដឹកជញ្ជូនកម្លាំងទ័ព Terrex ICV (Infantry Carrying Vehicle) ដែលមានប្រចាំការក្នុងកងទ័ពសិង្ហបូរី។
យាន្តក្រោះនេះផលិតឡើងដោយមានការសហការជាមួយក្រុមហ៊ុអាមេរិច((SAIC) Science Application International Corporation) នៅរដ្ឋ Virginia យាន្តក្រោះនេះត្រូវបានអភិវឌ្ឍន៍ឲ្យមានភាពទំនើបអាចបើកបរក្នុងទឹកកាន់តែលឿន ហើយធ្វើការពង្រីកទំហំខាងក្នុងកាន់តែទូលាយ អាចផ្ទុកបានកាន់តែច្រើន ធានាការងាយស្រួលនិងសុវត្ថិភាពដល់យោធិនក្នុងការបញ្ជារ។
ការផលិតបានបង្ហាញពីយាន្តក្រោះជំនាន់ថ្មីប្រចាំទសវត្សរ៍ ដែលមានជោគជ័យសម្រាប់រថក្រោះការពារដែលមានប្រសិទ្ធខ្ពស់។
យានមានទម្ងន់ ៣០ តោន ដែលធំជាងរថក្រោះកង់កៅស៊ូ Terrex ជំនាន់មុន ដែលមានទម្ងន់តែ ២៤ តោន ទើបវាក្លាយជាយានដែលអាចផ្ទុកកម្លាំង បំពាក់អាវុធ និងមានក្រោះកាន់តែក្រាស់និងច្រើនជាងមុន។
Terrex 2 មានកម្លាំងទាហានប្រចាំការពីរនាក់គឺ៖ យោធិនបញ្ជាម្នាក់និងអ្នកបើកបរម្នាក់ អាចផ្ទុកឧបករណ៍និងទាហានថ្មើរជើងបាន ១២ នាក់ ក្នុងកន្លែងដែលអាចកាពារអំបែងគ្រាប់បាន បន្ថែមពីនេះយានមានបំពាក់បំពង់ផ្ទុកសម្ភារដែលអាចយកបានងាយ មានដូចជា ឧបករណ៍ជុសជុលនិងគ្រឿងបំលាស់ ។
ការចេញបែប(ម៉ូត) យានTerrex 2 រាង V-over-V (VoV) មានតួរថមានរាងអក្សរ V ពីរជាន់នៅផ្នែកខាងក្រោម ដោយមានប្រព័ន្ធម៉ស៉ីននិងប្រព័ន្ធការពាររំញ័រ(រលាក់) ឯនោផ្នែកខាងលើជាកន្លែងរបស់កម្លាំងទាហាន ធ្វើឲ្យយាននេះកាន់តែមានសមត្ថភាពការពារខ្លួនពីកម្លាំងផ្ទុះបានយ៉ាងល្អ។
Terrex 2 នេះបានត្រូវធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ. . . របស់យាន្តដែលជាចំនុចពិសេសអាចឲ្យយានធ្វើចលនាក្នុងទឹកបានយ៉ាងរលូនដោយមានបំពង់ Snorkel សម្រាប់រុញយាន្តឲ្យចល័តទៅមុខ ដែលអាចឲ្យយាន្តបង្កើនល្បឿនក្នុងទឹកបាន 6 knots ហើយអាចទប់ទល់នឹងកម្លាំងខ្យល់រលកសមុទ្ទបានក្នុងកំរិត ៤ (Sea State 4) Terrex 2 មានប្រវែង ៨,៥ ម៉ែត្រ
ទំហំ ៣-៤ ម៉ែត្រ សម្រាប់រូបរាងយាន្តក្រោះពាក់កណ្តាលទឹកពាក់កណ្តាលគោកបទដ្ឋានទូទៅមានកម្ពស់ស់ទាបជាង ៣ ម៉ែត្រ ហើយមានកម្ពស់ស់ពីបាតរថដល់ផ្ទៃថ្នល់ ៤០០ មិល្លីម៉ែត្រ ប្រព័ន្ធម៉ាស៉ីនប្រើម៉ស៊ូត Caterpillar C9 Turbocharged ៦ ក្បាលបូម កម្លាំង ៦០០ សេះ(hp)-(447 Kw) ដោយមានប្រព័ន្ធបញ្ជូនកម្លាំងស្វ័យប្រវត្តិ មានទំហំAllison 4500sp បែប ៦ លេខ ។
Terrex អាចបង្កើនល្បឿនពី ០>៥០ គីឡូម៉ែត្ថក្នុងមួយម៉ោង ក្នុងរយៈពេល ១៥ នាទី ហើយមានល្បឿនលឿនបំផុត ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងការបញ្ជាយាន្តមានបំពាក់កាម៉េរា(Low-Lux)សម្រាប់ពេលថ្ងៃនិងមានប្រព័ន្ធរលកកម្តៅ(IT:Thermal Imaging)សម្រាប់ពេលយប់ ១១ គ្រឿងជុំវិញយាន ហើយនៅបន្តអភិវឌ្ឍកាម៉េរា ប្រភេទ Hybrid Imager ដែលមានប្រព័ន្ធមើលឃើញរូបភាពរួមគ្នាទាំងពេលថ្ងៃនិងពេលយប់ (TI fusion) បាន។
Terrex មានបំពាក់អាវុធលើដំបូលប្រភេទ (Remote Weapon Station) ១២,៧ មិល្លីម៉ែត្រ ឬកាំភ្លើងយន្ត ៧.៦២ មិល្លីម៉ែត្រ និងកាំភ្លើងបាញ់គ្រាប់បែកស្វ័យប្រវត្តិ ៤០ មិល្លីម៉ែត្រ ប្រភេទផ្ទុះក្នុងលំហ ហើយនៅអាចបំពាក់ប៉មសម្រាប់កាំភ្លើងស្វ័យប្រវត្តិទំហំ ៣០ មិល្លីម៉ែត្រ តែអ្វីដែលពិសេសនៅអាចបំពាក់កាំជ្រួចនាំផ្លូវ(បញ្ជា)ប្រឆាំងរថក្រោះថែមទៀតផង។
ប្រភពៈ aagth1.blogspot.com
http://www.janes.com/article/54107/st-kinetic-unveils-next-generation-terrex-2-amphibious-armor-vehicle

អត្ថបទដែលជាប់ទាក់ទង