ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ កាប់ស្លាក គណបក្សប្រជាជនកម្ពុជា

154

ខេត្តតាកែវ៖អតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្ដតាកែវ ចុះឃាត់ខ្លួនភ្លាមៗ ក្រោយទៅកាប់ស្លាកគណបក្សប្រជាជនកម្ពុជា នៅត្រង់ចំណុចភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ
នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។

មន្ដ្រីនគរបាលខេត្តតាកែវ បានបញ្ជាក់ថា ជនសង្ស័យខាងលើ ឈ្មោះ ណុល សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ (ជាសមាជិកអតីត CNRP)។

មន្រ្តីនគរបាល មូលហេតុដែលនាំឲ្យជននេះ ទៅកាប់ស្លាកគណបក្សប្រជាជនកម្ពុជា ដោយសារតែមេឃុំពារាម ស្រុកបាទី បានយកស្លាកគណបក្សប្រជាជនកម្ពុជា ទៅដាក់នៅកន្លែង ដែលស្លាកអតីតគណបក្សសង្គ្រោះជាតិធ្លាប់ដាក់នៅទីនោះ។

សមត្ថកិច្ចបន្តថា៖ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលស្រុកបាទី ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន មកស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង