ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំប៉នមន្ត្រីបច្ចេកទេសប្រដាល់ :៨៥ភាគរយបានលទ្ធផលល្អ

77

​ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលក្រមសីលធម៌សមត្ថភាពបច្ចេកទេសកម្រិតមធ្យមដល់មន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរដែលបើកធ្វើឡើងរយៈពេល២ថ្ងៃថ្ងៃគឺថ្ងៃទី១២-១៣មិថុនានោះបានបញ្ចប់ហើយ ។

​លោកឧត្តមសេនីយ៍និន ភិរម្យអគ្គលេខាធិការរងសហព័ន្ធដែលជាអ្នកគ្រប់គ្រងវគ្គបានទទួលស្គាល់ថាវគ្គនេះសិក្ខាកាមមានសមត្ថភាពខុសៗគ្នាព្រោះខ្លះជាអ្នកបានសិក្សាខ្ពង់ខ្ពស់ ខ្លះបានសិក្សាបន្តិបន្តួច ឯខ្លះគ្រាន់តែចេះអានតែប៉ុណ្ណោះម្ល៉ោះហើកម្រិតនៃការទទួលបានចំណេះដឹងមិនដូចគ្នាឡើយ ។

​ទោះជាយ៉ាងណាក៏លោកឧត្តមសេនីយ៍ចាឆត់ទុកថាវគ្គនេះទទួលបានលទ្ធផលល្អ៨៥ភាគរយដែរ ។ សូមបញ្ជាក់ថា នេះជាវគ្គកម្រិតមធ្យមហើយអ្នកដែលចូលរួមក្នុងវគ្គនេះសុទ្ធតែជាមន្ត្រីដែលកំពុងតែបំពេញការងារនៅប្រដាល់នៅតាមស្ថានីយ៍ទូរទស្សន៍នានា ហើយក៏មានការចូលរួមពីសំនាកពិធីករប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍នានា ដែលមានសង្វៀនប្រដាល់ដែរ ។

​លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានសំណូមពរដល់សហព័ន្ធប្រដាល់គុនខ្មែរឲ្យ រៀបចំវគ្គបែបនេះលើកក្រោយត្រូវជ្រើសរើសសិក្ខាកាមឲ្យមានកម្រិតប្រហាក់ប្រហែលគ្នាគឺក្រុមអ្នកដែលមានការ
សិក្សាខ្ពស់ឲ្យរៀនផ្សេង អ្នករៀនបានបន្តិចបន្តួចឲ្យរៀនផ្សេងធ្វើបែបនេះទើបវគ្គបានទទួលលទ្ធផលប្រសើរ ។

​វាគ្មិនដែលឧទ្ទេសនាមក្នុងវគ្គនេះមានលោកព្រឹទ្ធាចារ្យឈិត សារឹម លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនដែលជា អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោកហេង សុឃនដែលជាអនុប្រធានសហព័ន្ធ និងលោកឧត្តមសេនីយ៍និន ភិរម្យជាអគ្គលេខាធិការសហព័ន្ធ ។

​លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធបានព្រមានថាសិក្ខាកាមទាំង១១២រូបដែលចូលរួម វគ្គនេះមានការយលាំដឹងច្រើនហើយពីបទបញ្ជានានាសម្រាប់ការប្រកួតហើយចាប់ពីពេលនេះ ទៅត្រូវបំពេញការងារឲ្យបានកាន់តែប្រសើរជាងមុន ។

អត្ថបទដែលជាប់ទាក់ទង