ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តី ដេញកាប់សម្លាប់ ប្រពន្ធ ដោយមូលហេតុមកពីការប្រច័ណ្ឌ សមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ

59

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខណៈពេលនេះ ម៉ោង ៦:២០ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះ សមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១:៣០នាទីរសៀល នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ បានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

តាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថាៈ ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់។ មូលហេតុនៃជម្លោះបណ្តាលមកពីការប្រច័ណ្ឌ ។
បន្ទាប់ពីធ្វើសកម្មភាពជនល្មើសបានរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង