ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឹបអូសបានភ្លុកដំរី និងស្រកាសត្វពង្រូលអាហ្វ្រិកទម្ងន់៧,៥តោន នៅប្រទេសវៀតណាម

72


(ហាណូយ)៖ អាជ្ញាធរវៀតណាម រឹបអូសភ្លុកសត្វដំរី និងស្រកាសត្វពង្រូលអាហ្វ្រិក សរុបទម្ងន់៧,៥តោន ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៤ ខែមិថុនានេះ។
ភ្លុកដំរីចំនួន៣,៥តោន និងស្រកាពង្រូលចំនួន៤តោន ត្រូវបានរកឃើញ នៅថ្ងៃពុធនៅក្នុងធុងជាច្រើន នៅពេលដែលក្រុមមន្ត្រីពន្ធគយ បានត្រួតពិនិត្យកុងទីន័រមួយគ្រឿង ដែលដឹកបញ្ជូនមកពីភាគខាងជើង កំពង់ផែហៃពុង ប្រទេសវៀតណាម។
ធុងដែក ដែលផ្ទុកភ្លុកដំរី និងស្រកាពង្រូលនេះ ត្រូវបានដាក់លាយឡំគ្នា ជាមួយនឹងធុងផ្ទុកជ័រកៅស៊ូជាច្រើនទៀត ដើម្បីលាក់បាំងការជួញដូរបំណែកសត្វព្រៃ ពីអាជ្ញាធរពន្ធគយ៕

អត្ថបទដែលជាប់ទាក់ទង