ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ត-រាជធានីដែលឈ្នះមេដាយប្រភេទកីឡាអត្តពលកម្មនៃ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ

89

ភ្នំពេញ៖កីឡាការិនីអត្តពលកម្ម ឈន់ ធារ៉ា មកពីខេត្តព្រៃវែងដណ្តើមមេដាយមាសលើកវិញ្ញាសាលោតកម្ពស់ នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩។
សម្រាប់វិញ្ញាសាលោតកម្ពស់នារីកីឡាការិនីអត្តពលកម្មឈន់ធារ៉ាមកពីខេត្តព្រៃវែងដណ្តើមមេដាយមាសដោយលោតបានកម្ពស់១,៤៣ម៉ែត្រ កីឡាការិនី លន់ ធីឡា មកពីខេត្តកណ្តាលដណ្តើមមេដាយប្រាក់ ក្នុងកម្ពស់១,៤០ម៉ែត្រ និងកីឡាការិនី អ៊ឹម ថៃ មកពីខេត្តកំពង់ធំដណ្តើមមេដាយសំរិទ្ធ ក្នុងកម្ពស់១,៣៥ម៉ែត្រ។
វិញ្ញាសារត់ចម្ងាយ៣០០០ម៉ែត្រនារីកីឡាការិនីអត្តពលកម្មគាន់ សុភាពមកពីខេត្តកំពង់ធំដណ្តើមមេដាយ
មាសដោយប្រើថេរវេលា១៣នាទី៤៦វិនាទីកីឡាការិនីរុនរំដួលមកពីខេត្តកំពតដណ្តើមមេដាយប្រាក់ដោយប្រើថេរ
វេលា១៤នាទី៣២វិនាទី និងកីឡាការិនី ហេង ចន្ទដា មកពីខេត្តកំពង់ឆ្នាំងដណ្តើមមេដាយសំរិទ្ធដោយ ប្រើថេរវេលា១៥នាទី០១វិនាទី។
ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដក់១១ ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF៕

អត្ថបទដែលជាប់ទាក់ទង