ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកកាន់កម្ពុជា នៅដើមខែកក្កដា

77

លោក W Patrick Murphy រំពឹងទទួលបានការតែងតាំង ដោយព្រឹទ្ធសភា «ជាឯកអគ្គរដឋទូតសហរដឋអាមេរិកប្រចាំនៅកម្ពុជា» ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនិងចូលកាន់ដំណែង នៅដើមខែកក្កដា។ បច្ចុប្បន្ននេះ លោកជាឧបការីរងចម្បងស្តីទីរដ្ឋមន្រ្តីការបរទេស ប្រចាំអាស៉ីខាងកើតនិងប៉ាីហ្វិក។

លោក Patrick Murphy បានសន្យានៅចំពោះមុខគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាថាៈ «ខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា ដើម្បីធ្វើឲ្យមានវឌ្ឍនភាពផលប្រយោជន៍សហរដ្ឋអាមេរិកនៅកម្ពុជា លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ការកសាងបន្តលើការគាំទ្ររឹងមាំដែល សហរដ្បានពីក្នុងចំណោមពលរដ្ឋកម្ពុជា ហើយនិងការពង្រឹងដល់កិច្ចសហប្រតិបត្តិការ នៅលើទស្សនៈរបស់យើងសម្រាប់ឥណ្ឌូប៉ាស៉ីហ្វិក។»

លោក Patrick Murphy រង់ចាំការតែងតាំងអ្នកជំនួសរូប លោកនៅតំបន់អាស៉ីខាងកើតនិងប៉ាស៉ីហ្វិក ដែលកាលពីថ្ងៃទី១៤ ខែមិថុនា ព្រឹទ្ឌសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោក David Stilwell អតីតឧត្តមសេនីយ៍ទ័ពអកាស និងជានាយកនៃក្រុមយុទ្ធសាស្រ្តចិន នៅបញ្ជាការដ្ឋានសហរដ្ឋអាមេរិកឥណ្ឌូប៉ាស៉ីហ្វិក ជា «ឧបការីរងរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការអាស៉ីខាងកើតនិងប៉ាស៉ីហ្វិក»។

តាមប្រភព រដ្ឋបាលដូណាល់ត្រាំបង្វែរការចាប់អារម្មណ៍ខ្ពស់ មកកាន់តំបន់អាស៉ីនិងប៉ាស៉ីហ្វិក ជាពិសេស ការតែងតាំងលោក Patrick Murphy ដែលជាអ្នកការទូតជាន់ខ្ពស់ និងមានតួនាទីសំខាន់ក្នុងកិច្ចការតំបន់នេះ ជាឯកអគ្ករដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា គឺជាការយកចិត្តទុកដាក់ចំពោះបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរិភាពជាមូលដ្ឋានហើយនិងការកើនឡើងនៃវត្តមាន និងឥទ្ធិពលចិននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង