ក្រុមការងារនៃមន្ទីរសាធារណការ ខេត្តព្រះវិហារបាននិងកំពុង ធ្វើសកម្មភាពសម្អាតរុក្ខជាតិតាមសង្ខាងផ្លូវជាតិលេ៦២ ប្រវែងជាង១០០គីឡូម៉ែត្រ ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្ត
ខេត្តព្រះវិហារ៖ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុង ធ្វើសកម្មភាពសម្អាតរុក្ខជាតិតាមសង្ខាងផ្លូវ(កាត់ស្មៅ) លើកំណាត់ផ្លូវជាតិលេ៦២ ប្រវែង ជាង១០០គីឡូម៉ែត្រក្នុងភូមិសាស្ត្រស្រុកគូលែននិងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានមានអោយដឹងថា ក្រុមការងារថែទាំផ្លូវថ្នល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅថ្ងៃទី១៥ មិថុនា២០១៩នេះបានបន្តសម្អាតរុក្ខជាតិសង្ខាងផ្លូវ(កាត់ស្មៅ) ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្ត លើកំណាត់ផ្លូវជាតិលេខ ៦២ ខាងជេីង ប្រវែង ១០៩,៧៦ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកគូលែន និងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ចាប់ពីគ.ម ១២៨+០០០ ដល់គីឡូម៉ែត្រ ២៣៧+៧៦០ បច្ចុប្បន្នសម្រេចបានលទ្ធផល ៤១គីឡូម៉ែត្រហេីយ៕