ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពីបទ ជួញដូរ សម្រួលឲ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចខារ៉ាអូខេ AJR

103

(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពីបទ ជួញដូរ សម្រួលឲ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចខារ៉ាអូខេ AJR នាក្រុងប៉ោយប៉ែតត្រូវបានកងកម្លាកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី 16 ខែមិថុនាឆ្នាំ 2019 ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង ៣០នាទី នៅចំណុចខារ៉ាអូខេ AJR ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ សម្រួលឲ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ ។
លោកវរសេនីយ៍ទោ អ៊ុំ សាខន បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានស្តីពីករណី ជួញដូរ សម្រួលឲ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត និងដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ មេបញ្ចាការ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ រួមមាន ៖ ១-ឈ្មោះ ស៊ី ណាក់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងផ្សាររុងក្លឿ ប្រទេសថៃ ២-ឈ្មោះ ស៊ី សំណាង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣-ឈ្មោះ រស់ ភារុណ(ហៅ កុម្មង់ដូ) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤-ឈ្មោះ ខាត់ សុខា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៥-ឈ្មោះ សាំង ហេងចិន្តា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៦-ឈ្មោះ សេង គីមសៀ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៧-ឈ្មោះ ណាង ពិសិដ្ឋ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្រុងប៉ោយប៉ែត ៨-ឈ្មោះ ហេង ឡៃហួរ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៩-ឈ្មោះ មាស ច័ន្ទរិទ្ធ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន ៖ -គ្រឿងញៀនអ៊ិចស្តាស៊ី(គ្រាប់) ចំនួន ៣០៨គ្រាប់ ស្មើ ១២៦,៤ក្រាម -គ្រឿងញៀនអ៊ិចស្តាស៊ីទឹក ចំនួន ១៣ដប ស្មើ ៣០៤,៩ក្រាម -គ្រឿងញៀន កេតាមីន(ម្សៅ) ចំនួន ៩៩ថង់កិប ស្មើ ១០២,៣ក្រាម -គ្រឿងញៀនកាតាមីនទឹក ចំនួន ១៥១ដប ស្មើ ១.៤៨០ក្រាម -គ្រឿងញៀនហ្វាយហ្វាយ ចំនួន ២២គ្រាប់ ស្មើ ៧,៨ក្រាម -អាវុធខ្លីម៉ាក sig sauer ពណ៌ ខ្មៅ ចំនួន ០១ដើម បង់ ០១ គ្រាប់ ៦៣គ្រាប់ -រថយន្តម៉ាក Toyota Tundra ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៧ ០១គ្រឿង -ម៉ូតូ ចំនួន ០៤គ្រឿង -ទូរស័ព្ទដៃ ចំនួន ១២គ្រឿង -អាយផេត ចំនួន ០១គ្រឿង -ប្រាក់រៀល ចំនួន ៧១.៦០០រៀល -ប្រាក់ដុល្លា ចំនួន ១០៨ដុល្លា -ប្រាក់ថៃ ចំនួន ៤៣.៤៦០បាត -ប្រាក់កាណាដា ចំនួន ១០ដុល្លាកាណាដា -ប្រាក់កូរ៉េ ចំនួន ១.០០០វ៉ុន -ប្រាក់ជប៉ុន ចំនួន ១.០០០យ៉េន -ចិញ្វៀនលោហធាតុពណ៌លឿង ចំនួន ០៣វង់ -ខ្សែកលោហធាតុពណ៌ស ចំនួន ០១ខ្សែ -នាឡិកាដៃចំនួន ០២គ្រឿង -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក -កាតធនាគារ ចំនួន ០២សន្លឹក -ប័ណ្ណបើកបរ ចំនួន ០២សន្លឹក -ក្បាលហាតឌីសកាមេរ៉ា ចំនួន ០២គ្រឿង ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដោយទទួលបានចម្លើយសារភាព និងផ្អែកលើវត្ថុតាង បច្ចុប្បន្នមន្ត្រីជំនាញកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង