ឃាត់ខ្លួនមន្ត្រីប៉ូលីស៣នាក់កម្មករម្នាក់ពាក់ព័ន្ធលាយថ្នាំ និងប្រើហិង្សា បង្ខំឲ្យ ស្រីបំរើការ៉ាអូខេម្នាក់ផឹក បណ្តាលអោយស្លាប់






ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០១.៣០នាទីថ្ងៃ១៦.០៦.២០១៩វេលា
នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែកខេត្តកណ្តាល។
ជនរងគ្រោះ០៤នាក់ ១.ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំាជនជាតិខ្មែរ មុខរបរ បុគ្គលិក ការ៉ាអូខេម៉ីម៉ី (ស្លាប់) ។
២.ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉អូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុង
សង្គ្រោះបន្ទាន់)។
៣.ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល)។
៤.ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេម៉ីម៉ី ។
អ្នកទាំង០៤នាក់ខាងលើ ស្នាក់
នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។
ជនសង្ស័យ០៥នាក់ ១.ឈ្មោះ ទឹម វឌ្ឍនៈភេទប្រុសអាយុ ៣៩ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។
២.ឈ្មោះចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ
(ឃាត់ខ្លួន)។
៣.ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ
(ឃាត់ខ្លួន)។ អ្នកទាំង០៣ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។
៤.ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ (ឃាត់ខ្លួន)។
៥.ឈ្មោះ វណ្ណា ភេទប្រុសអាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន)។
វត្ថុតាងចាប់យក៖ ថ្នាំម្សៅពណ៌សស្រអាប់០១ កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី)។ ដបទឹកសុទ្ធវីតាល់មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី)។
សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)។
មន្ត្រីប៉ូលីសស្រុកលេីកដែកខេត្តកណ្តាល បានអោយដឹងថា នៅថ្ងៃទី១៦.០៦.២០១៩វេលាម៉ោងជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេនៅហាងម៉ីម៉ីបន្ទប់លេខ៧៧៧៧នៅភូមិក្អមសំណរក្រោមដោយមានស្រីកំដរ ចំនួន០៤ នាក់ (ជនរងគ្រោះខាងលើ)លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះ
ម៉ោងឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំ ចំនួន០២ដបទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់(ពុំដឹងថ្នាំអ្វី)ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា ៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងនិងបញ្ជូនតាមនីតិវិធី ៕