ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលចេញលិខិតព្រមាន ចំពោះលោកវេជ្ជបណ្ឌិត ហម ឡុង ដែលព្យាបាលអ្នកជំងឺ២នាក់អស់៥២០០ដុល្លារ

92

លិខិតព្រមានរបស់ក្រសួងសុខាភិបាលចំពោះលោកវេជ្ជបណ្ឌិត ហម ឡុង អ្នកគ្រប់គ្រងបន្ទប់ពិគ្រោះព្យាបាលជំងឺ ឈ្មោះ ហម ឡុង មានទីតាំងនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយក្រោយពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម និងទទួលបានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅសម្របសម្រួលរវាងមាតាបិតាក្មេង និងគ្រូពេទ្យ ហើយជាលទ្ធផលគាត់ទាំងអស់គ្នាបានព្រមព្រឿងគ្នារួចហើយ ដោយក្រុមគ្រួសារអ្នកជំងឺសុខចិត្តប្រគល់នូវទឹកប្រាក់ចំនួន២០០០ដុល្លារ ដល់មន្ទីរពេទ្យខាងលើដើម្បីជាការបញ្ចប់រឿងផងដែរ។

បណ្តាញសង្គមបាននិយាយថា ពេលនេះ លោកគ្រូពេទ្យទេវតា ព្រមទទួលយកលុយ ២០០០$ ហើយ សំណាងហើយ បានខាងមន្ទីរសុខាភិបាល មកជួយសម្របសម្រួល ឈឺល្មមៗចូលពេទ្យមនុស្សលោកធម្មតា ត្រឹមរ៉ូយ៉ាល់ភ្នំពេញអីបានហើយបងប្អូនអើយ កុំប្រាថ្នាដល់ពេទ្យទេវតាអី ។
រឿងពេទ្យមើលកូន២នាក់ទារលុយ៥២០០ដុល្លាត្រូវបានបញ្ចប់ត្រឹមលុយតែ…!

ក្រោយផ្ទុះការតវ៉ារវាងគ្រួសារអ្នកជម្ងឺនិងពេទ្យព្យាបាលលោកវេជ្ជបណ្ឌិត ហម ឡុងទារលុយកប់ពពកផ្អើលពេញបណ្តាញហ្វេកប៊ុកមក។នៅរសៀលថ្ងៃដដែលមន្ទីរសុខាភិបាល រាជធានីភ្នំពេញបានចុះទៅសម្របសម្រួលដោយភាគីសង្ខាងព្រមអោយនិងទទួលយកលុយត្រឹម២០០០ដុល្លានឹងធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់គ្នាឡើយ។

បន្ទាប់ពីមាន​ករណី​គ្លីនិក​ឯក​ជន​មួយ មាន​ឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​មាន​ជំងឺ​គ្រុនឈាម​ម្នាក់​រយៈ​ពេល​៩​ថ្ងៃ ហើយ​ពេល​គិត​វិក្កយបត្រ​អស់​ប្រាក់​រហូត​ដល់​ទៅ ៥២០០ដុល្លារ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ ត្រូវបានលោកវីល្លាមប្រតិកម្មយ៉ាងខ្លាំងថា ប្រសិនជាការពិត វាមិនខុសអ្វីពី ប្លន់ទេ ដែលត្រឹមជំងឺគ្រុនឈាម។

លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី១៥មិថុនានេះ បានសរសេរលើហ្វេសប៊ុកថា
សម្រាកព្យាបាល៩ថ្ងៃអស់រហូត ៥២០០ដុល្លានោះ នេះជាបន្ទប់ពិនិត្យជំងឺធម្មតា មិនមែនជាគ្លីនិកឯកជនមានស្តង់ដាត្រឹមត្រូវនោះឡេីយ តម្លៃនេះគឺ គេហៅថាប្លន់តាមវិជ្ជាជីវៈ ត្រូវមានវិធានការបន្ទាន់ បណ្ដែតបណ្ដោយបែបនេះគឺបណ្ដាលអោយខូចឈ្មោះ ពេទ្យគេដែលល្អផ្សេងទៀត

លោកបានថ្លែងថា ករណីរបៀបនេះក្នុងកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល យេីងខ្ញុំនិងលេីកឡេីងដេីម្បីទប់ស្កាត់ការយកសេវាសុខាភិបាលឯកជនដែលថ្លៃហួសកំរិត ! ជាពិសេសគួរមានច្បាប់កំណត់ផងដែរ ចំពោះសេវាសុខាភិបាលឯកជន ថាហ៊ានយកលុយគេ ចុះបេីអ្នកជំងឺមានបញ្ហា តេីការទទួលខុសត្រូវគឺរបៀបណា ?

សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ករណី​គ្លីនិក​ឯក​ជន​មួយ មាន​ឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​មាន​ជំងឺ​គ្រុនឈាម​ម្នាក់​រយៈ​ពេល​៩​ថ្ងៃ ហើយ​ដល់ពេល​គិត​វិក្កយបត្រ​អស់​ប្រាក់​រហូត​ដល់​ទៅ ៥២០០ដុល្លារ ទើប បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ នាំគ្នាស្រែកតវ៉ា។ ភាគី​ខាង​គ្រួសារ​អ្នក​ជំងឺ​នៅពេល​ដែល​ឃើញ​វិក្កយបត្រ​មាន​ទឹក​ប្រាក់​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់បែប​នេះ ក៏​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះ​មិន​ដែល​គិត​ថា​ គ្រាន់​តែ​គ្រុនឈាម​សោះ​អស់​ប្រាក់​ច្រើន​បែប​នេះ។ ដោយ​គ្មាន​ប្រាក់​គ្រប់​ផង​ធ្វើ​ឲ្យ​ម្ដាយ​អ្នក​ជំងឺ សុំ​អង្វរ​ឲ្យ​ជួយ​​លោក​គ្រូ​ពេទ្យ​ជួយ​ចុះ​ថ្លៃ​បន្តិច តែ​លោក​គ្រូ​ពេទ្យ​មិន​ព្រម បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​គ្នា​តែ​ម្តង។

តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ ខេមរា គូប៉ូតា បាន​សរសេរ​រៀប​រាប់​ថា៖ «ដេក​ពេទ្យ៩​ថ្ងៃ​ចេញ​វិក្កយបត្រ ៥២០០$​ ជំងឺ​គ្រុន​ឈាម ជួយ​ឲ្យ​គាត់​ល្បី​ផង​បង​ប្អូន​​ជិត​ផ្សារ​ឌុយ​មិច»។ ក្នុង​វីដេអូ​ខ្លីប​ប្រមាណ​៧​នាទី​បាន​ឲ្យ​ដឹង​ថា កាល​ដើម​ឡើយ​ពេល​ម្ដាយ​អ្នក​ជំងឺ​ឃើញ​វិក្កយបត្រ​អស់​ប្រាក់​ច្រើន​បែប​នេះ ​ក៏​សួរ​ទៅ​គ្រូ​ពេទ្យ​ឲ្យ​ចុះ​ថ្លៃ តែ​ត្រូវ​ស្ត្រី​ម្នាក់​និយាយ​ខ្លាំងៗ​ថា «កូន​ឈឺ​អស់​១០​ថ្ងៃ​ពេញ​មិន​មែន​បួន​ប្រាំ​ថ្ងៃ​ទេ ប្រើ​សុទ្ធ​តែ​ថ្នាំ​ថ្លៃៗ ស្គាល់​ហើយ​អ្នកខេត្តពេទ្យ​មើល​ជំងឺ​​ជា​ហើយ​កុំ​ចង់​ធ្វើ​បាប​ពេទ្យ!» គ្រូ​ពេទ្យ​បន្ថែម​ថា​ប្រើ​សុទ្ធ​តែ​ថ្នាំ​ថ្លៃៗ ក្នុង​មួយ​ថ្ងៃ​៣០០ ដុល្លារ ហើយ​នៅ​មាន​ ថ្នាំ​បន្ថែម​ផ្សេងៗ​ទៀត។

គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា «អ៊ី​ឯង​ពេល​កូន​ឈឺ​ដំបូង​ប្រាប់​ថា ​អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​កូន​ជា តែ​ពេល​កូន​ជា​ហើយ​ស្រែក​ថា​អស់​ថ្លៃ»។ បន្ទាប់​ពី​វីដេអូ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​បាន​ចែក​រំលែក​ ហើយ​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​យោបល់​ថា លោក​គ្រូ​ពេទ្យ! ទោះ​ប្រើ​ថ្នាំ​ថ្លៃ​បែប​ណា​ក៏​មិន​អស់​ដល់​ ៥២០០ដុល្លារដែរ បើ​គ្រាន់​តែ​ជំងឺ​គ្រុន​ឈាម​នោះ ឯ​អ្នក​ខ្លះ​ទៀត​ថា​ជំងឺ​គ្រុន​ឈាម​កូន​គាត់​មើល​អស់​តែ​៤០ដុល្លារផង ហើយ​ពេទ្យ​ឯក​ជន​ទៀត៕

ការ​ប្រកែក​គ្នា​តឹង​សរសៃ​បាន​ធ្វើ​ឱ្យ​ប្រពន្ធ​វេជ្ជបណ្ឌិត ប្រើ​ពាក្យ​ថា៖ “ស្គាល់​ហើយ​អ្នក​ព្រៃវែង ស្គាល់​ហើយ ស្គាល់​ច្បាស់… អ្នក​ព្រៃវែង​ខ្ញុំ​ស្បថ ខ្ញុំ​ស្គាល់​ច្បាស់​ហើយ”។ ពាក្យ​សម្ដី​ទាំង​នេះ ត្រូវ​បាន​ថត​ជាប់​ក្នុង​វីដេអូ ដែល​ត្រូវ​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត​នៅ​ថ្ងៃ​នេះ។ ចំណែក​គ្រួសារ​អ្នក​ជំងឺ គ្រាន់​តែ​លឺ​ពាក្យ​នេះ​ភ្លាម ក៏​និយាយ​ទាំង​តូច​ចិត្ត​ថា៖ “ហេតុអី​មើល​ងាយ​​ពូជ​អ្នក​ព្រៃវែង​ម៉េស?”។

ទាំង​ប្ដី និង​ប្រពន្ធ​វេជ្ជបណ្ឌិត បាន​និយាយ​ថា ពេល​ដែល​គ្រួសារ​អ្នក​ជំងឺ​យក​អ្នក​ជំងឺ​មក​ដំបូង​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ សូម​គ្រូ​ពេទ្យ​ឱ្យ​ជួយ ទោះ​អស់​ប៉ុន្មាន​ក៏​បាន ប៉ុន្តែ​ពេល​គិត​លុយ បែរ​ជា​នាំ​គ្នា​មក​តវ៉ា។ ប្រពន្ធ​វេជ្ជបណ្ឌិត​ថា ពេល​នោះ​ខ្លួន​ថែម​ទាំង​ជួយ​អុច​ធូប​បន់​ស្រន់​ឱ្យ​ក្មេង​បាន​ជា​វិញ​ផង ហើយ​សំខាន់​ពេល​នេះ​គឺ​អ្នក​ជំងឺ​រួច​ផុត​គ្រោះ​ថ្នាក់​នៅ​មាន​ជីវិត។ ប្រពន្ធ​វេជ្ជបណ្ឌិត​ថែម​ទាំង​បញ្ជាក់​ទៀត​ថា បើ​ទៅ​សិង្ហបុរី​អស់​តិច​ណាស់ ក៏ ១០ ទៅ ២០​ម៉ឺន​ដុល្លារ​ដែរ។

​បើ​តាម​វេជ្ជបណ្ឌិត​ដែល​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​ជំងឺ​មុន​ៗ ដែល​អស់​ថ្លៃ​រាប់​ពាន់​ដែរ​នោះ បាន​បញ្ជាក់​ថា អ្នក​ពី​មុន​មិន​ធ្លាប់​តវ៉ា​ឡើយ ព្រោះ​គិត​តាម​ថ្លៃ​ថ្នាំ និង​ការ​ព្យាបាល រហូត​ដល់​ការ​ប្រើ​ថ្នាំ​ឃាត់​ឈាម ព្យួរ​សេរ៉ូម ថ្លៃ​ស្នាក់​នៅ ទឹក​ភ្លើង​មួយ​ចប់។ ចំណែក​ប្រពន្ធ​វេជ្ជបណ្ឌិត​បន្ថែម​ថា បើក​ពេទ្យ ២០ ៣០​ឆ្នាំ​ហើយ មិន​ធ្លាប់​ព្យាបាល​ប៉ះ​អ្នក​ជំងឺ​មិន​ព្រម​បង់​លុយ​បែប​នេះ​ទេ ហើយ​ក៏​និយាយ​ថា​ស្បថ​ចំពោះ​អ្នក​ព្រៃវែង​តែ​ម្ដង។

ខាង​ឪពុក​គ្រួសារ​អ្នក​ជំងឺ បាន​និយាយ​ថា បើ​មាន​លុយ​មិន​សុខ​ចិត្ត​ថោក​ទាប​ចឹង​ទេ ប៉ុន្តែ​ដោយសារ​អត់​មាន​ដល់​រាប់​លាន​បែប​នេះ ទើប​សុំ​គ្រូ​ពេទ្យ​ឱ្យ​ចុះ​ថ្លៃ​ខ្លះ ព្រោះ​ធ្លាប់​លឺ​ថា​ព្យាបាល​មុន​អស់​ជាង ១០០០​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ខាង​គ្រូ​ពេទ្យ​បាន​បបួល​អុច​ធូប ថា​ខ្លួន​មិន​ស៊ី​លើ ស៊ី​ក្រោម លើស​ថ្ងៃ​ថ្នាំ​ឡើយ៕

សូមអានខ្លឹមសារទាំងស្រុងដូចមាននៅក្នុងលិខិតខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង