ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឆ្មក់ឆែកឆេរ ដល់លំនៅដ្ឋានមេឈ្មួញជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ ក្នុងក្រុងក្រចេះ ចាប់បានតែរថយន្តដឹកឈើ៨គ្រឿង ចំណែកមនុស្សចាប់មិនបាន

74

ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានឆែកឆេរផ្ទះរបស់មេឈ្មួញមួយកន្លែង នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដោយរឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន៨គ្រឿង កាលពីវេលាម៉ោងម៉ោង៥ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។

មានរថយន្តរបស់មេឈ្មួញ បានចូលទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយត្រូវបានបែកការណ៍ដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ទើបចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង។ លំនៅដ្ឋានខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ ធ្វើសកម្មភាពជាប្រចាំក្នុងការដឹកជញ្ជូនឈើលោតឆ័ត្រ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅស្រុកស្នួល និងបន្តទៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួននៅតំបន់នោះ។ រថយន្តដឹកឈើទាំង៨នេះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួល កាលម្សិលមិញ ប៉ុន្តែត្រូវបានខកខាន មិនទៅដល់គោលដៅ ទើបបើកចូលក្នុងផ្ទះរបស់ខ្លួនដើម្បីរង់ចាំឱកាសល្អនាំឆ្ពោះទៅប្រទេសវៀតណាម តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលទៅបង្ក្រាបរឹបអូស។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកម្លាំងសមត្ថកិច្ច រួមនឹងស្ថាប័នអយ្យការ ដែលឡោមព័ទ្ធលំនៅដ្ឋានមេឈ្មួញខាងលើនេះ ហើយរាល់ការបង្ក្រាបទាំងអស់ សមត្ថកិច្ចរឹបអូសបានរថយន្តដឹកឈើ ហើយមេឈ្មោះដ៏ល្បីម្នាក់នេះ នៅតែស្ថិតនៅក្រៅសំណាញ់ច្បាប់ មិនត្រូវសមត្ថកិច្ចចាប់ខ្លួនបានឡើយ។
បច្ចុប្បន្នរថយន្តដឹកឈើទាំង៨គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សារ ដើម្បីវាស់វែង និងចាត់វិធានការផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង