ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិទ្ធិរបស់យោធិននៃកងរាជអាវុធហត្ថ៖ ៦ខែហើយពុំដែលបានជួបមុខប្តីទាល់តែសោះ

122

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរអត្ថបទ ទាក់ទងនឹងសិទ្ធិរបស់យោធិននៃកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ខ្ញុំបាទសូមអនុញ្ញាតដកស្រង់តែសិទ្ធិសុំច្បាប់ឈប់សម្រាករយៈពេលយូរ និងច្បាប់ឈប់សម្រាកសម្រាប់ធុរៈក្នុងគ្រួសារផ្ទាល់។

បើតាមការផ្សព្វផ្សាយរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៨មិថុនានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដូច្នេះលិខិតបទដ្ឋានគតិយុត្តដែរពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ត្រូវគោរពនិងអនុវត្ត។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការពិភាក្សាគ្នានៅក្នុងបណ្តាញព័ត៌មានសង្គម ក៏ដូចជាមតិមួយចំនួនជាសាធារណៈ របស់មហាជន អំពីភរិយារបស់នាយអាវុធហត្ថ០១រូប បានរៀបរាប់ការឈឺចាប់ថា “៦ខែហើយពុំដែលបានជួបមុខប្តីទាល់តែសោះ ទោះបីនាងឈឺហើយកូននៅតូចមិនអាចជួយអ្វីម្តាយកើត តែមេមិនអនុញ្ញាតឱ្យមកមលប្រពន្ធឡើយ។”

លោកបន្តថា អនុលោមតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ យោធិនគ្រប់រូបមានសិទ្ធិសុំច្បាប់ឈប់សម្រាករយៈពេលយូរ និងច្បាប់ឈប់សម្រាកសម្រាប់ធុរៈក្នុងគ្រួសារផ្ទាល់ យោធិនត្រូវបំពេញបែបបទសុំតាមឋានានុក្រម និងរយៈពេលឈប់សម្រាកត្រូវស្របតាមការកំណត់។ យោងតាមការចាំបាច់នៃការងារយោធិនអាចសុំច្បាប់ឈប់សម្រាករយៈពេលខ្លីមិនឱ្យលើសពី៧២ម៉ោង។
ក្នុងកាលៈទេសៈចាំបាច់អ្នកដឹកនាំអាចកោះហៅយោធិនទាំងនោះឱ្យចូលមកបម្រើការងារវិញ។
ចំណែកឯពេលមានការត្រៀមកម្លាំងដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ គឺមិនអនុញ្ញាតច្បាប់ឈប់សម្រាកទេ ព្រោះត្រូវគ្រប់គ្រងកម្លាំងនៅមួយកន្លែង លើកលែងតែឈឺ ហើយត្រូវមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិត។

ខ្ញុំបាទសូមបញ្ជាក់ថា នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ គឺបានរៀនសូត្រនិងត្រូវបានធ្វើការអប់រំវិន័យនេះជាប្រចាំ ប៉ុន្តែបុគ្គលមួយចំនួនតូចនៅតែប្រព្រឹត្តល្មើសនឹងវិន័យនេះ ហើយត្រូវបានដាក់វិន័យទណ្ឌកម្ម និងបានបញ្ជូនឱ្យចូលសាលា ដើម្បីរៀនសូត្រទៀត។

ករណីខាងលើ ប្រពន្ធរបស់នាយអាវុធហត្ថដែលបានបង្ហោះនោះ គឺលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «លោកអនុសេនីយ៍ឯក សេង សោភ័ណ្ឌ បានល្មើសនឹងវិន័យ _មិននៅគោលដៅពេលបញ្ជាឱ្យចុះបេសកកម្ម _បាត់មុខពីអង្គភាព(មិនយាមកាម)។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង ក៏បានស្នើសុំឱ្យមានការធ្វើអធិការកិច្ច ដើម្បីរកឱ្យឃើញការពិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង