៣២រូបជម្រុះនៅសល់តែ៤រូប ចុងក្រោយ
ភ្នំពេញ:នៅថ្ងៃទី២២មិថុនានេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានឈានដល់
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ គឺអ្នកប្រដាល់ចំនួន៣២រូបមកពីក្លិបផ្សេងៗ គ្នាបានជម្រុះ៣តំណាក់កាលនៅសល់តែ
៤រូបប៉ុណ្ណោះ ។
នៅវគ្គផ្ដាច់ព្រ័ត្រនេះឡុង ណងសៅក្លិបសាលវ័ន្ដកីឡាត្រូវជពតស៊ូជាមួយ អ្នកប្រដាល់ខេម ចាន់ក្លិបទ័ពឆ័ត្រ
យោង៩១១ ។ ពួកគេសុទ្ធតែឈ្នះនៅក្នុងការប្រកួតជម្រុះរួចមកហើយ គឺក្នុងព្រឹត្តិការណ៍នេះពួកគេមិនទាន់ស្គាល់
ចាញ់នៅឡើយទេ ។
ឡុង ណងសៅនៅជុំទី១គេប្រកួតឈ្នះប្រាក់ ស៊ីណាតក្លិបតាឯកដំបងដែកមានរិទ្ធនៅទឹកទី១ ជុំទី២ ប្រកួតឈ្នះ
គួន សុវណ្ណក្លិបយុវវាលស្បូវ ដោយស្វ័យប្រវត្តិដោយសារតែសុវណ្ណអវត្តមាន និងជុំទី៣ប្រកួតឈ្នះអនកប្រដាល់ចាន់
សាន់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។
ចំពោះខេម ចាន់វិញនៅជុំទី១ប្រកួតឈ្នះសំណាង សុខនឿនក្លិបកងចក្ររាជសីហ៍នៅទឹកទី២ ជុំទី២ប្រកួត
ឈ្នះគឿម សុវណ្ណឌឿតក្លិបមោងឬស្សីមរតកគុនខ្មែរនៅទឹកទី២ដែរ និងនៅជុំទី៣ប្រកួតឈ្នះគីន ខ្លឹមក្លិបព្រឿទទឹងគុន
ខ្មែរដោយពិន្ទុ ។
ជំនួបរវាងជើងខ្លាំងទាំង២រូបនេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនដឹងថានរណាមានសមត្ថភាពប្រជែងបាន
កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រនោះឡើយ ។
ជំនួបនៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រ
ដាល់ លីតក់ក្លិបតាព្រហ្មមានជ័យ ។
សុទ្ធតែអ្នកដែលមិនទាន់ស្គាល់ចាញ់ដូចគ្នានោះសម្រាប់ឆៃលីកាលពីជុំទី១ឈ្នះសល់ ស្រស់ក្លិបឆ្មស សែនសុខ
នៅទឹកទី៣ ជុំទី២ឈ្នះអេ អាំម៉ារីនភូថងក្លិបអេភូថងកីឡាដោយពិន្ទុ និង ជុំទី៣ ប្រកួតឈ្នះសូត្រ វាសនាក្លិបបក្សី
ស្លាបដែកដោយស្វ័យប្រវត្តិព្រោះរក្សាទម្ងន់មិនបាន ។
ចំពោះលី តក់វិញនៅជុំទី១ ឈ្នះខ្លើយ ណាតក្លិបមោងឬស្សីមរតគុនខ្មែរទឹកទី៣ ជុំទី២ឈ្នះសេក សារ៉ាន់ក្លិប
អង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ និងជុំទី៣ឈ្នះផាន់ សុផាតក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូប
នេះនរណាប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
ជំនួបជាមិត្តភាពរវាងកម្ពុជា-ថៃវិញនោះឡុង សំណាងក្លិបសាលវ័ន្ដកីឡាជួបជាមួយលូម លេង(Loom Leng)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។