ប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកជាមួយនឹង សមាជិកក្រុមប្រឹក្សា ចំនួន២០រូប
ភ្នំពេញ៖ប្រធានក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សាខណ្ឌទួលគោកចំនួន២១រូបត្រូវបានប្រកាសឱ្យចូលកាន់តំណែងកាលពីរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលាខណ្ឌទួលគោកក្រោមអធិបតីភាពរបស់លោកប៉ាសុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្នុងពិធីនេះត្រូវបានប្រកាសឱ្យចូលតំណែងលោកម៉ែនសិរីជាប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកជាមួយនឹងសមាជិកក្រុមប្រឹក្សាចំនួន២០រូបទៀត។
លោកឯកឃុនដឿនអភិបាលខណ្ឌទួលគោកក្នុងឱកាសនោះបានលើកឡើងពីស្ថានភាពទូទៅរបស់ខ័ណ្ឌទួលគោកក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងចង្អុលបង្ហាញពីអាជ្ញាធររាជធានីភ្នំពេញបានធ្វើអោយអាណាចក្រខណ្ឌទួគោកមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងមានអាគារខ្ពស់បើតាមគម្រោងនៅក្នុងអាណាចក្រខណ្ឌទោគោកនិងមានអាគារខ្ពស់រហូតដល់៤៥ជាន់។
លោកឯកឃុនដឿនបានបន្តថាក្រុមប្រឹក្សាខណ្ឌទួលគោកមានតួនាទីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋដោយតម្លាភាពពង្រឹងពង្រីកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកម៉ែនសិរីដែលបានប្រកាសអោយចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកអណត្តិទី៣នេះបានមានប្រសាសន៍បញ្ជាក់ថាក្នុងនាមក្រុមប្រឹក្សាខណ្ឌទួលគោកលោកនិងដើរតាមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនការណែនាំពីក្រសួងមហាផ្ទៃតាមការណែនាំពីក្រុមប្រឹក្សាអាជ្ញាធររាជធានីភ្នំពេញដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អប្រសើរទៅតាមលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលលើការងារកែទម្រង់ស៊ីជម្រៅ។
លោកប៉ាសុជាតិវង្សបានមានប្រសាសលើកឡើងថាក្រុមប្រឹក្សាខណ្ឌត្រូវបំរើប្រជាពលរដ្ឋឲ្យបានល្អទៅតាមអ្វីដែលប្រជាពលរដ្ឋចង់បានដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។លោកថាសមិទ្ធផលធំជាច្រើនដែលខណ្ឌទួលគោកទទួលបានគឺពិតជាមានការចូលរួមពីនិងក្រុមប្រឹក្សាខណ្ឌដូច្នេះទេយើងត្រូវរួមគ្នាសហការគ្នាដើម្បីបន្តធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀតតាមទិសដៅរបស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថាសម្រាប់ប្រទេសកម្ពុជាយើងការបោះឆ្នោតបានកើតឡើងចំនួន១៥លើករួចមកហើយទាំងការបោះឆ្នោតសកលនិងអសកល។ដោយឡែកសំរាប់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនិងការរាប់សន្លឹកឆ្នោតអណត្តិទី៣កន្លងទៅនាពេលថ្មីៗនេះគឺបានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំងគ្មានអំពើហិង្សាគ្មានការគំរាមកំហែងនិងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ។
លោកប៉ាសុជាតិវង្សបានបញ្ជាក់ថាសម្រាប់ប្រទេសគេគេមានសន្តិភាពនិងមានការកែទម្រង់ពី២០០ទៅ៣០០ឆ្នាំហើយ។ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងទើបតែមានសន្តិភាពនិងមានការកែទម្រង់បានត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ប៉ុន្តែបានឈានមួយជំហានយ៉ាងល្អដូច្នេះទេក្រុមប្រឹក្សាយើងត្រូវរួមគ្នាកែទម្រង់បន្តទៀតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង៕