ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រគួតកីឡាសិស្សថ្នាក់ជាតិមន្ទីរអប់រំរាជធានីភ្នំពេញ ដណ្ដើមបានមេដាយលើសគេ

123

ភ្នំពេញ:ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១(The 1st National School Games)ដែលចាប់ផ្ដើមពីថ្ងៃទី
មកនោះបានធ្វើពិធីបិទការប្រកួតនាល្ងាច់ថ្ងៃទី១៨មិថុនាហើយ ។
ការប្រកួតដែលមាន១១ប្រភេទកីឡា និង៩៥វិញ្ញាសានោះមានតែខេត្តចំនួន៣ប៉ុណ្ណោះដែលប្រជែងមិនបានមេ
ដាយសូម្បីតែមួយគ្រឿងគឺខេត្តកោះកុង ខេត្តកែប និងខេត្តព្រះវិហារ ។ ខេត្តចំនួន១ដែលមិនបានមេដាយមាសនោះគឺ
ខេត្តត្បូងឃ្មំដែលមានមេដាយប្រាក់៤គ្រឿងនិងមេដាយសំរិទ្ធ៥គ្រឿង។ចំពោះខេត្តដែលបានតែមេដាយសំរិទ្ធនោះ
មានមួយខេត្តគឺខេត្តក្រចេះដែលបានមេដាយសំរិទ្ធចំនួន២គ្រឿង ។
មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ រីឯមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាលបានត្រឹមឈរចំណាត់ថ្នាក់លេខ២ នៅរាជធានីភ្នំពេញដោយរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។
មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញគ្រងតំណែងជើងឯកដណ្តើមមេដាយចំនួន៦០គ្រឿងក្នុងនោះមេដាយមាស២៧គ្រឿង មេដាយប្រាក់១៩គ្រឿង និងមេដាយសំរិទ្ធ១៤គ្រឿង ខណៈដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលដណ្តើមបានមេដាយ២៦គ្រឿងដោយមានមេដាយ៧គ្រឿងមេដាយប្រាក់៧គ្រឿងនិងមេដាយសំរិទ្ធ២គ្រឿង និងមន្ទីរអប់រំកាយ និងកីឡាខេត្តកំពតដណ្តើមបានមេដាយ៣៦គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង មេដាយប្រាក់១៨គ្រឿង និងមេដាយសំរិទ្ធ៩គ្រឿង។
មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងដណ្តើមបានមេដាយ១៤គ្រឿងក្នុងនោះមេដាយមាស៦គ្រឿងមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង មន្ទីរអប់រំកាយ និងកីឡាខេត្តព្រះសីហនុដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង រីឯមន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ចាមដណ្តើមបានមេដាយ២៦គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ១៦គ្រឿង។
ដោយឡែកមន្ទីរអប់រំកាយនិងកីឡាខេត្តបាត់ដំបងដណ្តើមបានមេដាយ១៨គ្រឿងក្នុងនោះមេដាយមាស៤គ្រឿងមេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៨គ្រឿង ហើយមន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ស្ពឺដណ្តើមបានមេដាយ១៤គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង និងមន្ទីរអប់រំកាយ និងកីឡាខេត្តស្ទឹងត្រែងដណ្តើមបានមេដាយ៩គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
រីឯមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិ៍សាត់ដណ្តើមបានមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង មន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ធំដណ្តើមបានមេដាយ១៣គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង និងមន្ទីរអប់រំកាយ និងកីឡាខេត្តប៉ៃលិនដណ្តើមបានមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង