ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បានករណីលួចបូមខ្សាច់ ពេលយប់

65

ក្រសួងរ៉ែនិងថាមពល បានផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុកថា នាវេលាម៉ោង ៨:០០យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល បានចុះល្បាត និងចាប់បានសាឡង់បូមខ្សាច់ របស់ដេប៉ូឈ្មោះ ចាន់ណា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើសកម្មភាពលួចបូមខ្សាច់ល្មេីសច្បាប់។

មន្ត្រីជំនាញបានធ្វើកំណត់ហេតុសម្រេច ផ្អាកអាជីវកម្មដេប៉ូខាងលើ ចំនួន១សប្តាហ៍ លេីសពីនេះទៅទៀត ម្ចាស់ដេប៉ូនឹងត្រូវរងការផាកពិន័យ និងទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ដោយត្រូវអនុវត្តតាមមាត្រា៣៥ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីការគ្របគ្រង និងការធ្វេីអាជីវកម្មធនធានរ៉ែ៕

អត្ថបទដែលជាប់ទាក់ទង