ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃមួយអង្គ គង់នៅវត្តចែងក្តា ថាបុរសម្នាក់ ត្រូវអំពើគេ ក៏បញ្ជាឲ្យកូនសិស្ស ចាប់ជនរងគ្រោះជាន់ក រហូតដាច់សរសៃឈាមស្លាប់

91


បាត់ដំបង៖ បន្ទាប់ពីឪពុករបស់ខ្លួនស្លាប់ ក្នុងពេលដែលយកទៅ ឲ្យព្រះសង្ឃមួយអង្គ ព្យាបាលជំងឺ ខាងកូនប្រុស កូនស្រី របស់ជនរងគ្រោះថា ឳពុករបស់គាត់ គ្រាន់តែឈឺចង្កេះ ប៉ុន្តែព្រះសង្ឃគង់នៅវត្តចែងក្តា ថាត្រូវអំពើគេ ក៏ឲ្យកូនសិស្សចាប់ជនរងគ្រោះជាន់ក រហូតដាច់សរសៃឈាមស្លាប់ ។

យោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ Vann Liza ដែលត្រូវជាគ្រួសារសព បានរៀបរាប់ថា « ពីល្ងាចថ្ងៃទី16 គាត់( សព ) ដឹកគេាមកចង តែត្រូវគេាទាញរអិលជើង ក៏ជាប់សរសៃចង្កេះ ហើយម្សិលមុិញទី17 គាត់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តបឹងរាំង បន្ទាប់មកគាត់ក៏ឌុបប្រពន្ធគាត់ ទៅវត្តចែងក្តា ដើម្បីទៅមើលនិងស្ដោះឲ្យមីង ហើយក៏ឆ្លៀតប្រាប់លេាកថា គាត់ជាប់សរសៃចង្កេះ ក៏លេាកចាប់សរសៃ ហើយ មានការជាន់ ហើយមានគ្នាពីរបីនាក់ ចាប់ក្រៀកគាត់ ហើយគាត់ស្រែកថាឈឺណាស់ លែងគាត់ទៅអញងាប់ឥឡូវហើយ តែលេាក បែរជាថាខ្មេាចចូលខ្លួនគាត់ ហើយអ្នកចាប់ក៏ចាប់មិនឲ្យគាត់រើរួច ហើយបានឲ្យគាត់ផឹកទឹកពន្លៃបុក រហូតគាត់ក្អួត ចេញ ហើយអស់កម្លាំងដាច់ខ្យល់ ភ្លាមតែម្ដង។ លេាកសង្ឃអង្គនេះ មកពីជាយដែនប៉ែកខាងសុរិន មកនៅជាងកន្លះឆ្នាំហើយ ។ បើតាមការដឹងពីអ្នកភូមិនិយាយបំភ្លឺ។ ខាងក្រុមគ្រួសាររង់ចាំស្តាប់ដំណឹងបន្ថែមពីប៉ូលីស និងពេទ្យបានយកសាកសព យកទៅពិនិត្យថតរាងកាយរួចហើយ យ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។ ករណីនេះកើតឡើងនៅ ភូមិកូនសេក ឃុំអូរម៉ាល់ ស្រុកបាត់ដំបង ខេត្ត បាត់ដំបង កាលពីថ្ងៃទី១៧មិថុនា ។ ជនរងគ្រោះឈ្មោះមៀវ រ៉ី អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុង ខេត្តបាត់ដំបង។ ចំណែកព្រះសង្ឃដែលតែងខ្លួនជាគ្រូព្យាបាលជំងឺ មានព្រះនាម ចាបស្រី សារី ព្រះជន្ម៣៤វស្សា៕

អត្ថបទដែលជាប់ទាក់ទង