ប្រទេសជប៉ុនមានការរញ្ចួយដី រហូតដល់កម្រិត ៦,៥ វ៉ិចទ័រ ដែលជាហេតុធ្វើអោយប្រទេសជប៉ុនប្រកាសអាសន្នភ្លាមៗ
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញនូវសេចក្ដីជូនដំណឹងទាក់ទងនឹងករណី ដែលប្រទេសជប៉ុនមានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ ដោយមានអត្ថន័យ និងខ្លឹមសារទាំងស្រុងថា៖ «ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុនឲ្យបានជ្រាបថា នៅវេលាម៉ោង ១០:២២នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដី ក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ បាន ចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា (Yamagata)។ អាជ្ញាធរជប៉ុនបានប្រកាសថា គ្រោះរញ្ជួយដី អាចបង្កឲ្យមានរលកយក្សស៊ូណាមិ នៅតាមតំបន់ឆ្នេរ នៃខេត្ត Yamagata, Niigata និង Ishikawa។
អាស្រ័យហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់ មេត្តាឋិតនៅឲ្យឆ្ងាយពីតំបន់មាត់សមុទ្រ នៃខេត្តទាំងបីខាងលើនេះ។ ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះ ទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
ហ៊្វេសប៊ុករបស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
ទូរស័ព្ទលេខ 080 4689 9374 ឬ 080 3459 7889
ស្ថានទូត សូមជូនពរអោយប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់ ជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា ។