ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមប្រដាល់៣រូបនៅសង្វៀនCNC ទទួលទណ្ឌកម្មម្នាក់ៗ៦សប្ដាហ៍

83

ភ្នំពេញ:ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរបាន បសម្រេចដាក់ទណ្ឌកម្មដល់ចៅក្រមរបស់ខ្លួន៣
រូបដោយសារតែធ្វេសប្រហែស ផ្ដល់ពិន្ទុធ្វេសប្រហែសជាហេតុធ្វើឲ្យមាន ភាពមិនយុត្តិធម៌ដល់កីឡាករ ។
កាលពីថ្ងៃទី៨មិថុនាអ្នកប្រដាល់កម្ពុជា ឃីមបូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រ
ដាល់ថៃទួន ប៉េ(Toun Pe) ។ លទ្ធផលនៃការប្រកួតផ្លូវការដែល ចៅក្រមផ្ដល់ឲ្យនោះគឺចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យទួន
ប៉េឈ្នះ និង២រូបផ្ដល់ពិន្ទុឲ្យបូរ៉ាឈ្នះ ។ ការប្រកួតធ្វើឡើងនៅរសៀលថ្ងៃទី១៥មិថុនា ។
បន្ទាប់ពីការប្រកួតភ្លាមៗកីឡាករឃុន ឌីម៉ាដែលជាបងប្រុសបង្កើតរបស់ បូរ៉ាបានធ្វើការតវ៉ាភ្លាមៗហើយនៅ
ថ្ងៃទី១៦មិថុនាក្រុមអ្នកជំនាញសហព័ន្ធរួមជាមួយ ក្រុមប្រឹក្សាវិន័យដោយមាន ការចូលរួមពីលោកឧត្តមសេនីយ៍ឯក
តែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរផងនោះ បានចាក់វីដេអូប្រកួតនេះមើលឡើងវិញមួយ ទឹកម្ដងៗដោយប្រុងប្រយ័ត្នជាទី
បំផុត ។
ជាមួយនឹងការត្រួតពិនិត្យឡើងវិញនេះ គេសង្កេតឃើញថានៅទឹកទី១ និងទឹកទី២បូរ៉ាឈ្នះ ទឹកទី៣ បូរ៉ាចាញ់
ទឹកទី៤បូរ៉ាឈ្នះនិងវ៉ៃទួន ប៉េឲ្យអាជ្ញាកណ្ដាលរាប់៨ទៀតផង ទឹកទី៥បូរ៉ាចាញ់ ។លទ្ធផលពិតប្រាកដគឺបូរ៉ាឈ្នះទួន
ប៉េ៣ ទល់២ ។
សូមបញ្ជាក់ថាអាជ្ញាកណ្ដាលសម្រាប់ការ ប្រកួតនេះគឺលោកអ៊ិន ខេមរិន្ទ ឯ ចៅក្រមទាំង៥រូបមានលោក
ទេស សារិន លោកម៉ាត់ សារ៉ន លោកឡុង សាលវ័ន្ដ លោកម៉ង់ ស៊ីថន និងលោករាម កុសល ។ ចៅក្រម៣រូបដែល
ផ្ដល់ពិន្ទុឲ្យបូរ៉ាចាញ់មានលោកម៉ង់ ស៊ីថន លោកឡុង សាលវ័ន្ដ និងលោករាម កុសល ។ចំពោះចៅក្រមដែលផ្ដល់ពិន្ទុ
ឲ្យបូរ៉ាឈ្នះមានលោកទេស សារិន និងលោកម៉ាត់ សារ៉ន ។
នៅថ្ងៃទី១៧មិថុនាលោកឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យប្រធានក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបានចេញលិខិត
ដាក់ទណ្ឌកម្មចំនួន៣សម្រាប់ចៅក្រម៣រូបគឺចៅក្រមម៉ង់ ស៊ីថង ចៅក្រមរាម កុសល និងចៅក្រមឡុង សាលវ័ន្ដក្នុង
ម្នាក់ៗចំនួន៦ សប្ដាហ៍ ។
នៅក្នុងសេចក្ដីសម្រេចរបស់សហព័ន្ធត្រង់ប្រការទី១ បានសម្រេចដាក់ពិន័យចៅក្រមទាំង៣រូប ដោយព្យួរការ
ងារជាមន្ត្រី ចៅក្រមបណ្ដោះអាសន្នដើម្បីសិក្សារៀនសូត្របន្ថែម រយៈពេល៦សប្ដាហ៍ដោយគិតចាប់ពីថ្ងៃទី១៦មិថុនា
តទៅ ។
ប្រការ ២ បានចែងថាចៅក្រមទាំង៣រូបត្រូវទទួលស្គាល់កំហុសរបស់ខ្លួន និងខិតខំរៀនសូត្រ អនុវត្តន៍ឲ្យបាន
ល្អនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង បទបញ្ជាគ្រប់គ្រងការប្រកួត និងបទបញ្ជាបច្ចេកទេសនៃការផ្ដល់ពិន្ទុរបស់សហព័ន្ធ
កីឡាប្រដាល់គុនខ្មែរ ។
លោកប្រមុខសហព័ន្ធប្រដាល់គុនខ្មែរបានថ្លែងថា សហព័ន្ធក៏ដូចជារូបលោកមិនបាន ចោទប្រកាន់ពួកគេទៅ
លើរឿងផលប្រយោជន៍ទេតែគេ មានកំហុសពីបទធ្វេសប្រហែសក្នុងការផ្ដល់ពិន្ទុ ។ទោះជាយ៉ាងណាក៏លោកបាន
បន្ទោសថាពួកគេទើប តែបញ្ចប់វគ្គបំប៉នថ្មីៗគឺថ្ងៃទី១២-១៣មិថុនាសោះ បែរជាពួកគេធ្វើការដោយធ្វេសប្រហែសបែប នេះទៅវិញ ។

អត្ថបទដែលជាប់ទាក់ទង