ប្រធានផ្សារទួលទំពូង៖រួមដៃគ្នាដើម្បីទីផ្សារ និងទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩នេះលោកចំរើន សុខលីមប្រធានផ្សារទួលទំពូង និង លោកឆេង ជៀក ចៅសង្កាត់ទួលទំពូងទី១ខណ្ឌចំការមនរាជធានីភ្នំពេញបានលើកឡើងស្រដៀងៗគ្នាដោយសង្កត់ធ្ងន់ថា៖ផ្លូវនៅជុំវិញបរិវេណផ្សារស្អាតនិងទីក្រុងស្អាត៖គឺទីក្រុងផ្តល់ភាពកក់ក្តៅ”ដល់យើងទាំងអស់គ្នាពោលគឺទាំងបងប្អូនអាជីវករនិងអតិថិជនផ្សារទួលទំពូងយើងផងដែរ។ហើយក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូងដោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះបងប្អូន ដែលបាន និងកំពុងប្រកបអាជីវកម្មក្នុង ផ្សារនិងជុំវិញផ្សារទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុសជាមួយខាងគណៈកម្មការផ្សារទួលទំពូងនិងអាជ្ញាធរសង្កាត់ ខណ្ឌចំការមនទាំងមូលដោយការទទួលខុសត្រូវខ្ពស់និង ធ្វេីអោយមានសោភ័ណភាពអនាម័យបរិស្ថានល្អប្រសើរនៅក្នុងបរិវេណផ្សារនិងនៅជុំវិញផ្សារពិសេសបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវនៅជុំវិញផ្សារមានរបៀបរៀបរយល្អប្រសើរដោយស្ថិតនៅក្នុងបេះដូងបងប្អូនអតិថិជនឬភ្ញៀវដែលតែងតែចេញចូលមកកាន់ទីផ្សារទួលទំពូងនេះដើម្បីរកទិញទំនិញគ្រប់មុខតាមតម្រូវរបស់បងប្អូននិងមកពិសាអាហារនៅផ្សារទួលទំពូងនេះតាំងពីដើមរៀងមកហើយស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះដែរក្នុងនាមរូបខ្ញុំប្រធាន ផ្សារសូមអោយបងប្អូន ចូលរួមបន្ថែមទៀត ដេីម្បីមុខមាត់ទីផ្សាររបស់យើងគ្រប់ៗគ្នាក្នុងការលេីកកម្ពស់សោភ័ណភាពទីផ្សារយេីងឲ្យកាន់មានការទាក់ទាញបន្តទៀតទាំងភ្ញៀវនៅក្នុងស្រុកនិងនៅក្រៅស្រុកពិសេសជនជាតិបរទេស ហេីយក៏សូមអំពាវនាវដល់បងប្អូនដែលកន្លែងមិនទាន់ស្អាត សូមចូលរួមបន្លែមទៀត។
លោកប្រធានផ្សារនិងលោកចៅសង្កាត់បានអោយដឹងទៀតថាចំពោះការងារនេះទទួលបានជោគជ័យនោះដោយមានការណែនាំជាប្រចាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមនដោយជុំរុញលៃលកធ្វើយ៉ាងណានៅលើកំណាត់ផ្លូវជុំវិញផ្សារទួលទំពូងនាសព្វថ្ងៃនេះគឺមិនមានការកកស្ទះពេញៗដងផ្លូវដូចគ្រាមុនៗទៀតឡើយ។កត្តានេះបង្ហាញអោយឃើញថានេះជាខិតខំយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខណ្ឌចំការមនថេង សុថុល និងលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូង,លោកឆេង ជៀក ចៅសង្កាត់ទួលទំពូងទី១ដោយរួមដៃគ្នាក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវជុំវិញផ្សារទួលទំពូងនេះជាប្រចាំអោយកាន់តែមានរបៀបរៀបរយល្អប្រសើរពោលគឺមិនមានការកកស្ទះចរាចរណ៍អ្វីឡើយដោយធ្វើដំណើរដោយរលូនពិសេសនៅពេលព្រឹកនិងពេលល្ងាចដែលចរាចរណ៍នៅទីនេះជុំវិញផ្សារមានភាពមមាញឹកខ្លាំងនោះ។
គួរបញ្ជាក់ផងដែរថាចំពោះផ្លូវនៅជុំវិញផ្សារទួលទំពូងចំណែកផ្លូវម្ខាងគ្រប់គ្រង់រៀបចំដោយគណៈកម្មការផ្សារទួលទំពូងនិងចំណែកផ្លូវម្ខាងទៀតពោលគឺគិតពីអក្សផ្លូវគ្រប់គ្រងរៀបចំដោយអាជ្ញាធរសង្កាត់ទទួលទំពូងទី១និងទី២៕