ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាជម្រើសជាតិ: កីឡាថ្នាលក្រសួងអប់រំរ៉ាប់រង លើសេវាសុខភាព-សិក្សាការហូបចុក

98

​ភ្នំពេញ:លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មីៗនេះ បានជួបប្រជុំជាមួយគ្រូបង្វឹកកីឡាថ្នាលមន្ត្រីសុខាភិបាល ដើម្បីគិតគូរពីកត្តាសុខភាពដល់កីឡាជម្រើសជាតិថ្នាល ដែលកំពុងតែប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោ ។

​ទោះបីក្រុមមន្ត្រីសុខាភិបាលទើបតែចុះទៅបាញ់ថ្នាំសម្លាប់សត្វល្អិត រួមជាមួយមូសខ្លាក៏ពិតមែនក៏លោកនៅតែបារម្ភពីសុខភាព របស់ពួកគេដដែល ។ លោកបន្ដថាតាមស្ដង់ដារបស់ពេទ្យគឺមួយ ខែត្រូវចុះទៅបាញ់ថ្នាំម្ដងតែការតាមដានសុខភាពរបស់ក្មេងគឺត្រូវធ្វើជាប្រចាំ ។

​ពួកគេនៅវ័យក្មេងៗដែលមានអាយុក្រោម១៨ឆ្នាំហើយគេត្រូវមករស់នៅឆ្ងាយពីអាណាព្យាបាលដើម្បីហ្វឹកហាត់ ។ ពួកគេត្រូវប្ដូសាលាមករៀននៅបណ្ដាសាលានានាដែលស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ ។ មន្ទីរអប់រំ

យុវជន និង កីឡារាជធានីភ្នំពេញបានជួយសម្រួលលើការសិក្សារបស់ពួកគេពិសេសរាល់សេវានានាដែលពាក់ព័ន្ធជាមួយនឹងការសិក្សា ។

​សាលារាជធានីភ្នំបេញបានជួយសម្រួលលើការធ្វើដំណើរតាមរថយន្ដក្រុងពីពហុកីឡដ្ឋាមមរតកតេជោឆ្ពោះ ទៅកាន់សាលារៀនរបស់ពួកគេទាំងទៅទាំងមក ។ពិសេសនាចុងសប្ដាហ៍គេអាចជិះរថយន្ដក្រុមមកផ្ទះដោយមិនចាំបាច់បង់ថ្លៃសេវាធ្វើដំណើរ ។

​ប្រមុខកីឡាជម្រើសជាតិរូបនេះបញ្ជាក់បន្ថែមថាក៏ឲ្យដឹងដែរថាការត្រួតពិនិត្យមើលលទ្ធផលនៃការសិក្សារបស់ពួកគេ ការប្រៀបធៀបលទ្ធផលសិក្សារបស់ពួកគេកាលរស់នៅជាមួយអាណាព្យាបាល និង លទ្ធផលសិក្សាពេលមករស់នៅជម្រំប្រមូលផ្ដុំក៏ត្រូវតែធ្វើជាប្រចាំដែរ ។

​នៅក្នុងអង្គប្រជុំនោះមន្ត្រីសុខាភិបាលសំណូមពរឲ្យការស្នាក់នៅរបស់ពួកគេមានអនាម័យល្អ អាហារត្រូវមានអនាម័យ និងកាឡូរីត្រឹមត្រូវតាមស្ដង់ដារសម្រាប់កីឡវ័យថ្នាល ។

​សូមបញ្ជាក់ថានៅពហុកីឡដ្ឋានមរតកតេជោមានកីឡាករ-កីឡាការិនីថ្នាលស្នាក់នៅហូបចុក ហ្វឹកហាត់ទីនោះចំនួន១៣សហព័ន្ធជាតិដែលស្នាក់នៅក្នុងបន្ទប់ចំនួន៤០ ។ ពួកគេជាគ្រាប់ពេជ្រដែលកំពុងឆ្នៃសម្រាប់ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។

អត្ថបទដែលជាប់ទាក់ទង