ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្គោលភ្លើងបំភ្លឺផ្លូវលេខ១៣៩ បានចាប់ផ្តើមដំណើរ ជាមួយនឹងផ្លូវ៣ខ្សែទៀត នឹងបន្តដំណើរការបំភ្លឺ ជាបន្តបន្ទាប់គ្នា

132

ភ្នំពេញ៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់ត្រកាល នៅក្នុងពេលរាត្រី កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងបទល្មើសផ្សេងៗ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងដាក់អោយដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈជាច្រើនផ្លូវ និងជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ។
ជាក់ស្តែងនារាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរការ
បង្គោលភ្លើងបំភ្លឺផ្លូវលេខ ១៣៩ ចាប់ពីមហាវិថីកម្ពុជាក្រោម ដល់វិថី ហ្សាលដឺហ្គោល ខណ្ឌ៧មករា។ជាមួយគ្នានេះផ្លូវ៣ខ្សែទៀតក៏នឹងបន្តដំណើរការដាក់បង្គោលភ្លើងបំភ្លឺជាបន្តបន្ទាប់គ្នាផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅវេលាយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវលេខ ១៣៩ ដោយចាប់ពីមហាវិថីកម្ពុជាក្រោម ដល់វិថី ហ្សាលដឺហ្គោល ខណ្ឌ៧មករា ដោយដាក់បំភ្លឺចាប់ពីពេលនេះតទៅ ហើយនៅវេលាយប់ថ្ងៃទី១២ កក្កដា២០១៨រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់អោយដំណើរការបំភ្លឺផ្លូវចំនួន ២ខ្សែទៀត នោះគឺ ផ្លូវលេខ ១០០៧ ចាប់ពីផ្លូវលេខ១៩៥០ ដល់វិថី ម៉ុង ឫទ្ធី ខណ្ឌសែន សុខ និងផ្លូវលេខ ១១០ ចាប់ពីមហាវិថីព្រះនរោត្តម ដល់តិរិវិថី ព្រះសុីសុវត្ថិ ខណ្ឌដូនពេញ ។
មន្ត្រីដដែរបានបន្តទៀតថា ជាមួយគ្នានេះដែរ នៅវេលាយប់ថ្ងៃទី១៣ កក្កដា ២០១៨ នឹងបន្តដាក់អោយដំណើរការបំភ្លឺផ្លូវចំនួន ១ខ្សែទៀតគឺ ផ្លូវលេខ ២០០៤ ចាប់ពីអតីតបញ្ជរបង់ប្រាក់ទី២ ដល់មហាវិថីសហព័ន្ឋរុស្សុី ខណ្ឌពោធិ៍សែនជ័យ ៕

អត្ថបទដែលជាប់ទាក់ទង