នី សុភី និង វ៉ាន់ វឿនជួបថៃចំណូលថ្មី
ភ្នំពេញ:លើសង្វៀនChampionរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៣មិថុនា អ្នកប្រដាល់ជើងខ្លាំងកម្ពុជានី សុភី
ក្លិបសាលវ័ន្ដកីឡានឹងត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផឆ ខាវ(Pha Khav)ដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៩គីឡូក្រាម ។
នេះជាអ្នកប្រដាល់ជើងថ្មីថៃមួយរូបផ្សេងទៀត ដែលទើបតែលេចមុខមក ។ ជាមួយនឹងការឡើងមកប្រកួតជា
លើកដំបូងនេះអ្នកប្រដាល់ថៃរូបនេះបានកាន់ពានមួយ ទំនងជាចង់បង្អួតសុភីថាគេក៏ជាអ្នកខ្លាំងដែរហើយមើលទៅ ។
អ្នកប្រដាល់ថឿរូបនេះគេមិនដឹងថាតើមាន របៀបវ៉ៃអស្ចារ្យយ៉ាងណានោះទេតែគេក៏ទំនងជាមិនខ្សោយឡើយ
គេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៥ដង ចាញ់១៧ដង និងស្មើពិន្ទុ១ ដង ។ បើតាមការអះអាងពីលោកថៃ អ៊ូដែល
ជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាផា ខាវគេមានការប្រកួតច្រើនណាស់គេ
មិនសូវទំនេរទេ ។
ចំពោះសុភីវិញគេមានប្រវត្តិប្រកួតចំនួន១៦៥ដង ឈ្នះ១២៥ដង ចាញ់២៨ដង និង ស្មើពិន្ទុ១២ដង ។គេជាអ្នក
ប្រដាល់ពូកែជង្កង់ និងកែងពិសេសគេមានសមត្ថភាពក្នុង ការរារាំងគូប្រកួតមិនឲ្យចូលកៀកខ្លួនគេបានទៀតផង ។
ការប្រកួតមួយនេះមិនដឹងថាសុភីឈ្នះ ឬ ផា ខាវឈ្នះនោះឡើយ ។
វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាជួបជាមួយអ្នកប្រដាល់ថៃឡា ហ្វាន(La Farn)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៥៧គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះក៏ទើបតែឆ្លងដែនមកប្រកួត នៅស្រុកខ្មែរជាលើកទី១នេះដែរ ។ បើតាមការឲ្យដឹងពីមន្ត្រី
ផ្គុរផ្គងនោះថាឡា ហ្វានមិនអន់ទេតែទោះជាគេខ្លាំង ក៏មិនទាន់ប្រាកដថាលេងជាមួយវ៉ាន់ វឿនបានស្រួលដែរព្រោះអ្នក
ប្រដាល់កម្ពុជារូបនេះជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម លើកទី២៩នោប្រទេសម៉ាឡេស៊ី ។ អ្នកប្រដាល់កម្ពុជារូបនេះគេ
មានផ្លែល្អទាំងអស់តែម្ដងគ្រាសន់តែជើងក្រោមគេអន់បន្តិចតែប៉ុណ្ណោះ ។
វ៉ាន់ វឿនមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៤ដង ចាញ់១៣ដង និងស្មើពិន្ទុ ២ ដង ។ ចំពោះឡា ហ្វានវិញ
គេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៦ដង ចាញ់១១ ដង ។ នរណាចួបសំណាងល្អក្នុងការប្រកួតនេះ ?