កម្ពុជាសង្វៀនគុនខ្មែរជាសង្វៀនថ្មី របស់CBS
ភ្នំបេញ:កម្ពុជាសង្វៀនគុនខ្មែរនឹងបើកការប្រកួត ចាប់ពីថ្ងៃទី២២មិងុនាតទៅនាសង្វៀនរបស់ក្រុមហ៊ុនCBS
ដែលគ្រប់គ្រងលើទូរទស្សន៍ចំនួន៣ធំៗគឺCTN-CNC និង MYTV នឹងចាប់ផ្ដើមប្រកួតខ្សែក្រវាត់ដែលសង្វាន់មាន
លក្ខណៈចម្លែកនិងពុំធ្លាប់មានពីមុនមក ។
អ្នកប្រដាល់កម្ពុជាចំនួន៨រូប និង អ្នកប្រដាល់បរទេសចំនួន៨រូបនឹងប្រកួតនឹងចាប់ផ្ដើមប្រកួតដោយបំបែក
ចេញជា២ក្រុម ។មួយក្រុមៗមានអ្នកប្រដាល់កម្ពុជា៤រូប និងបរទេស៤រូបដែលស្ថិតនៅពូលផ្សេងពីគ្នា ។ការប្រកួត
នេះអ្នកចាញ់គឺហាលអាវ ឯ អ្នកឈ្នះនឹងឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រកួតគ្នាដណ្ដើមលេខ១ ឯអ្នកចាញ់ប្រកួតគ្នាដណ្ដើមលេខ៣ ។ លេខ
បានរង្វាន់៥០០ដុល្លារជាមួយនឹងម៉តូប្រភេទZoomer-X មួយគ្រឿង ។លេខ២បានរង្វាន់២.០០០ដុល្លារ លេច៣បាន
១.៥០០ដុល្លារ និងលេខ៤បានរង្វាន់លើកទឹកចិត្ត១.០០០ដុល្លារ ។
សម្រាប់ជុំទី១នេះអ្នកប្រដាល់កម្ពុជាមានអេលីត សាន់ក្លិបឆ្មាសសែនសុខ ឡុញ វ៉ាន់ឌីក្លិបពន្លឺវិបុល សេន កុ
សលក្លិបមោងឬស្សីមរតកគុនខ្មែរ និង ម៉ឺន មេឃាក្លិបអេភូថងកីឡា ។ចំពោះអ្នកប្រដាល់ថៃភីត ណាំអេក(Phit Nam
Ek)ណាក់រុប(Nakrub) ភីត ដាំ(Phit Dam) និងយ៉ត និយម(Yod Niyum) ។
អ្នកបានចំណាត់ថ្នាក់លេខ១នៃក្រុមទី២ត្រូវរង់ចាំ ការប្រកួតរបស់ក្រុមទី២ដែលការប្រកួតនឹងធ្វើដូចជាការប្រ
កួតនៅជុំទី១ដែរ ឯរង្វាន់ក៏ដូចគ្នា ។
បន្ទាប់ពីប្រកួតចប់ក្រុមទី២អ្នកបានចំណាត់ថ្នាក់នៃក្រុមទី១ ត្រូវប្រកួតជាមួយអ្នកបានចំណាត់ថ្នាក់ក្រុមទី២
ដើម្បីប្រចែងយកតំណែងChampion of Champion ។សម្រាប់ជើងឯកនៃ Champion of Champion បានទទួល
ប្រាក់រង្វាន់៦.០០០ដុល្លារ ឯ អ្នកបានលេខ២បានរង្វាន់៣.០០០ដុល្លារ ។
លោកស៊ីថូ ណាថាន់ដែលជាប្រធានកីឡារបស់CBS បានពន្យល់ថាមូលហេតុដែលជើងឯកនៃក្រុមទី១ និងក្រុមទី២បានរង្វាន់តែ៥០០ដុល្លារ អមជាមួយម៉ូតូមួយគ្រឿងគឺដ្ទើរតែប្រហាក់ប្រហែល ជាមួយចំណាត់ថ្នាក់លេខ២
ព្រោះអ្នកឈរតំណែងលេខ១ទាំង២រូបនេះ នៅមានការប្រកួតចុងក្រោយដែលមានរង្វាន់៦.០០០ដុល្លារ និង ៣.០០០
ដុល្លារសម្រាប់អ្នកចាញ់នេះឯង ។
ការប្រកួតនេះគឺផ្សាយផ្ទាល់ពីម៉ោ៨កន្លះព្រឹក ថ្ងៃសៅរ៍លើទូរទស្សន៍ទាំង៣របស់CBS តែម្ដង ។ នេះជាការ
ប្រកួតដើម្បីឡង់សេអ្នកប្រដាល់កម្ពុជាស្ថិតក្នុងលំដាប់ទី២។