ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតអាវុធខ្លី២ដើម ករណីជំរិតទាប្រាក់ពីជនជាតិចិន បានចំនួន២០០០០ដុល្លារ

106

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងក្រសួងមហាផ្ទៃបានសហការ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតអាវុធខ្លី២ដើម ករណីជំរិតទាប្រាក់ពីជនជាតិចិន បានចំនួន២០០០០ដុល្លារ នៅខណ្ឌទួលគោក កាលពី០៣ថ្ងៃមុន ក្រោយពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឡោមព័ទ្ធផ្ទះល្វែងមួយកន្លែង នៅចំណុចផ្ទះលេខ២៧ ផ្លូវលេខ១០១១៥ ស្ថិតក្នុងបុរីជីបប៉ុងឡែន ក្រុម០២ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសមត្ថកិច្ចសង្ស័យថា មានបក្ខពួកមកសំងំលាក់ខ្លួននៅទីនោះ។

ប្រត្តិបត្តិការនេះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ តាំងពីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩ លុះដល់ព្រឹកឡើងថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះបានបើកការឆែកឆេបន្ត ដោយមានការសម្របសម្រួសពីលោក គុជ គឹងឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្នងការរង និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែ។ ក្រោយពីការឆែកឆេ សមត្ថកិច្ចរកមិនឃើញមានអ្វី ល្មើសច្បាប់នោះទេ នៅទីតាំងខាងលើ។
ប៉ុន្តែយោងតាមប្រភពទទួលបាន ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួង ក៏ដូចជាសមត្ថកិច្ចព្រហ្មទណ្ឌក្រុង បានបង្ហើបអោយដឹងថា៖ កាលយប់មិញ សមត្ថកិច្ចបានសហការគ្នា ឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅម្តុំផ្សារម៉ាក្រូខ្មែរនិងចិន លុះព្រឹកឡើង សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដកហូតបានអាវុធខ្លីចំនួន២ដើមផងដែ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងបន្តទៀតថា ករណីនេះគឺក្រុមជនសង្ស័យ បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ជំរិតទារប្រាក់បានចំនួន២០០០០ដុល្លារ ដែលប្រព្រឹតកាលពី០៣ថ្ងៃកន្លងទៅ នៅទឹកដីខណ្ឌទួលគោក។ គេមិនទាន់បង្ហាញពីអត្តសណ្ណាណ ក្រុមជនសង្ស័យ ដែលឃាត់ខ្លួនបាននៅឡើយទេ ព្រោះកំពុងតាមចាប់បកហខពួកបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង