ត្រាំចេញបញ្ជាអោយទាហានត្រៀមវ៉ៃអ៊ីរ៉ង តែលុបចោលវិញនៅពេលបន្ទាប់
ទីភ្នាក់ងារពត៌មានAPបានផ្សាយនៅថ្ងៃទី២១មិថុនានេះថាលោកប្រធានា ធិបតីអាមេរិចដូណាល់ ត្រាំបានចេញបញ្ជាអោយទាហាន ត្រៀមវាយប្រហារ ប្រទេសអ៊ីរ៉ង់នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីសង សឹកនឹងអ៊ីរ៉ង់ដែល បានទម្លាក់យន្តហោះឌ្រូនរបស់ខ្លួន ប៉ុន្តែលោក បានសម្រេចអោយលុប ចោលនូវបទបញ្ជានោះវិញនៅពេលប៉ុន្មានក្រោយមក។