អតីតរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ត្រូវចិនឃាត់មិនអោយចូលហុងកុង
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី២១មិថុនា អោយដឹងថាលោក Albert del Rosarioអតីតរដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានប្រាប់សារពត៌មានថា លោកបានធ្វើដំណើរតាមយន្តហោះទៅក្រុងហុងកុង ដើម្បីប្រជុំជំនួញ ប៉ុន្តែត្រូវ ប៉ូលីសអន្តោប្រវេសន្ត៍ហុងកុងរារាំងមិនអោយចូលនិង បានឃុំខ្លួនលោក ក្នុងបន្ទប់មួយនៅព្រលានយន្តហោះហុងកុង រយះពេលប្រមាណ៦ម៉ោងទើបបានប្រាប់ថាគាត់មិនត្រូវអនុញ្ញាតិអោយចូលហុងកុងឡើយដោយមិនមាន ពន្យល់ហេតុផលទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងការថា«នេះជាសិទ្ធអំណាចរបស់ ប្រទេសចិន ក្នុងការអនុញ្ញាតិឬបដិសេធអោយ ចូល ក្នុងទឹកដីនេះ»
កាសែតបរទេសផ្សាយថាលោកAlbert del Rosarioអតីតរដ្ឋមន្រ្តី ការបរទេស ហ្វីលីពីន ធ្លាប់ប្តឹងរដ្ឋាភិបាលចិនចំនួនពីរដង។គឺនៅខែមីនាកន្លងមកនេះ បានប្តឹងទៅតុលាការអន្តរជាតិICCក្រុងឡាអេ អោយដំណើរការក្តីចំពោះលោកស៊ី ជីភីងប្រធានាធិបតី ចិនពីបទ«ឧក្រឹដ្ឋកម្មមនុស្សជាតិ»ដោយចោទបាន បំផ្លាញបរិស្ថាននៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងលើកទីពីរ លោកAlbert del Rosarioប្តឹងធ្វើអោយចិនចាញ់ក្តី ករណីដីកម្មសិទ្ធកោះ នៅសមុទ្រដែលមានជម្លោះ។