លោកស្រី ហង្ស បុរី និយាយថា តម្លៃលិខិតឆ្លងដែន កម្ពុជា ថ្លៃជាងថៃនិងវៀតណាម
ភ្នំពេញ៖ លោកស្រី ហង្ស បុរី ដែលសកម្មលើកបណ្តាញសង្គមហ្វេសប៊ុក បានសរសេរលើផឹកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២២មិថុនា ឆ្នាំ២០១៩នេះថា ប្រជាពលរដ្ឋខ្មែរក្រ ឬក៏មាន? ត្រូវលកលៃយ៉ាងណា? នាពេលបច្ចុប្បន្នកាល និងអនាគតកាល ដែលប្រជាជនបានស្រែកនិងកំពុងពីចារណា ។
លោកស្រី បានបញ្ជាក់ថា 1-លិខិតឆ្លងដែន១ក្បាល១០០$ ទៅ២០០$ មកពីប្រជាជនខ្មែរមាន តម្រូវការខ្ពស់ ទីផ្សារថ្លៃមែនហើយ។
2- ម្នាក់កាន់ទូរស័ព្ទ ទំនើបៗពី២ទៅ៣គ្រឿងច្រើនប្រព័ន្ធ ច្រើនក្រុមហ៊ុន។
៣-ក្នុងកម្មវិធី ធ្វើបុណ្យ ការ ភ្ជាប់ពាក្យ ឬមង្គលផ្សេងៗ លេងផ្កាស្រស់ លេងរោងប្រកួតប្រជែងសំញ៉ែងអង្អួតគ្នា។
4-ប្រើឡានទំនើបៗ មួយផ្ទះពី បីទៅបួនគ្រឿងឡើងទៅ គ្រប់ម៉ាក់ គ្រប់ម៉ូត គ្រប់ព័ណ គ្រប់សារី។
5-ផ្ទះវីឡារីកដូចផ្សិត រស់នៅយ៉ាងស្តុកស្តំ អ្នកខ្លះមានផ្ទះជួលរាប់ភ្លេច .មានខុនដូជួល មានផ្ទះសំណាក់ សណ្ឋាគារមុខរបរកស៊ីព្រោងព្រាត។
6- ហាងអាហារធំៗលែងមានម្ហបខ្មែរអស់ហើយ
ជំនួសមកវិញ នៅម្ហូបបរទេសជប៉ុន .បារាំង.
ចិន.ថៃ.កូរ៉េ កូនឯងកូនគេលែងញាំបាយផ្ទះស់ហើយ។
7-មានបា បារាំង.បាខ្មែរ.បាចិន បាថៃ បនសំផឹងព្រោងព្រាត មិនត្រឹមតែលក់គ្រឿងញៀនទេ ដល់ទៅផលិតគ្រឿងញៀនទៀត។
8-ប្រកួតប្រជែង មាសពេជ្រ ទ្រព្យសម្បត្តិ លុយកាក់ សម្ភារះប្រើប្រាស់ គ្រឿងសំអាងផ្សេងៗ សម្លៀកកំពាក់ផាមួងហូល.អំណាច បុណ្យស័ក្តិ មុខមាត់។ល។
លោកស្រី បន្តថា ចាប់ពីលេខ១ដល់លេខ៨
ត្រឡប់មកវិញសួរថា តើមានមានស្សប៉ុន្មានអ្នកដែលមានសំណាងប្រកូតប្រជែង ប្រើប្រាស់របស់របរទំនើបៗ ស៊ីចុក តាមរបៀបនេះ ? មានតែមួយក្រញុំ មួយចង្កោម ឬមួយចង្កាក់ ដែលអាចធ្វើបាន ដូចនេះទើបកើតឲ្យមាន អំពើពុករលួយធ្ងន់ធ្ងរងើបក្បាលលែងរួច ។ យើងត្រូវសិក្សាស្វែងយល់ទាំងអស់គ្នា ពីចំណុច២ដល់ចំណុចទី៨ មានប្រជាជនរាប់ស៊ឹបលានអ្នកគ្មានសមត្ថភាពធ្វើបាន កុំថាបានដេក ស្រម័យឃើញក៏មិនអាចទៅរួចដរ។
លោកស្រី ហង្ស បុរី បានលើកឡើងថា ក្រឡេកមកចំណុចទី១វិញម្តង
តម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋច្រើនលើសលប់ មនុស្សម្នាប្រុសស្រី យុវវ័យកម្លាំងពេញចេញ ទៅធ្ចើចំណាកស្រុកគ្មានសល់ មិនប្រឹងរៀនសូត្រ ប្រឹងតែធ្វើការដោយកម្លាំងបាយ ដើម្បីជួយដល់ក្រុមគ្រួសារតើអនាគតជាតិយើង ទៅជាយ៉ាងណា? មួយថ្ងៃៗនៅទីតាំងធ្វើលិខិត
ឆ្លងដែនមានឈរតម្រង់ជួរគ្នា មិនក្រោមពាន់នាក់តាំងពីព្រឹកទល់ល្ងាច ចំណូលមិនតិចទេ។
លោកស្រី បានថ្លែងថា ខ្ញុំមានពាក្យមួយឃ្លាចង់ប្រាប់ថា! កាលណាសង្គមមួយមួយមានគម្លាតឆ្ងាយ រវាងអ្នកក្រនិងអ្នកមានឆ្ងាយពេក ដោយការពារសិទ្ធិឲ្យអ្នក
មានភ្លេចគិតអ្នកក្រ វាបានរំកិលហួសពីបន្ទាត់នៃច្បាប់ វាបានបែងចែកឲ្យមានក្របីចង និងក្របីលែង ដូចនេះ ក្របីលេងវាតែងតែសប្បាយភ្លេចខ្លួន និងក្រុមសម្ព័ន្ធអំនួតអួតអាង មានចំណីមានស្មៅខៀវខ្ចីឆីជាអាហារ រីឯហ្វូងក្របីចងវាតែងតែជម្រិញក្របីលែង ចងគំនុំអាឃាដឥតឈរឈប់វាខំលាក់ខ្លួនពួនសម្ងំ សម្រួចស្នែងស្វែងរបស់វាស្វែងរកអ្នកខ្លំាង មកជួយពួកវា វានឹងមានឪកាសបានប្រើស្នែងដ៏ស្រួចវាមិន
ខានឡើយ ឆ្នាំ2013យើងឃើញពួកក្របីចងសម្ញែងឫទ្ធីម្តងហើយ គួរពិចារណា គួរកុំឲ្យមានកម្លាតឆ្ងាយ រវាងយុវវ័យទាំងនោះឆ្ងាយពេកអី បានទេ ៕