ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនស័ង្សយចំនួន០៣នាក់ ក្រោយពេលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ

95

ភ្នំពេញ៖ ជនស័ង្សយចំនួន០៣នាក់ ក្នុងចំណោម បក្ខពួក០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុុក​សង្កែ​ឃាត់ខ្លួន ក្រោយពេលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិ បានមួយរយៈ។

ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា នៅថ្ងៃទី​ ២១​ ខែ​ ​មិថុនា​ ឆ្នាំ២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចមតិណែនាំជាប្រចាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែន​ការងារព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរបាលស្រុកសង្កែ​ បានដឹក​នាំកម្លាំងនគរបាលរបស់លោកធ្វេីការស្រាវជ្រាវ​រហូតឈានទៅធ្វេីការឃាត់ខ្លួនក្រុមជនស័ង្សយ​ចំនួន០៣នាក់ក្នុងចំណោមបក្សពួកគេចំនន០៤​នាក់​​ដែល​បានធ្វេីស​កម្មភាព(លួចទ្រព្យសម្បត្តិ)​ប្រជាពលរដ្ឋនៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង បានមួយរយៈកន្លងមក។

ជនស័ង្សយទាំងនោះរួមមាន៖ 1-ឈ្មោះ​ ញិល ចាន់នី ភេទប្រុស.អាយុ២៦ឆ្នាំរស់នៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ(ជាមេក្លោង) 2 -ឈ្មោះ​ ភាព អូន ភេទប្រុស.អាយុ១៧​ឆ្នាំរស់នៅភូមិស្វាយជ្រុំ​ ឃុំអូរដំបង២​ ស្រុកសង្កែ និង3 -ឈ្មោះ​ សួត ណារ័ត្ន ភេទប្រុស.អាយុ១៧ឆ្នាំរស់នៅភូមិអូរមុនី១​ ឃុំអន្លង់វិល​ ស្រុកសង្កែ

ក្នុងពេលឃាត់ខ្លួនស្រាវជ្រាវនគរបាលដក​ហូតបានសម្ភារ:មួយចំនួន ដែលជារបស់ជនរងគ្រោះបានបាត់បង់នាពេលកន្លងទៅ។

សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ មានជនស័ង្សយចូលលួចយក​ទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋានស្ថិតក្នុងដីចម្ការមួយកន្លែងនៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ជាដី​ចំការរបស់ឈ្មោះឆួន ឆេង ភេទស្រី​ អាយ​៦៧ឆ្នាំរស់នៅសង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំ​បង​ ខេត្តបាត់ដំបង​ យកបានប្រាក់និងទ្រព្យសម្បត្តិមួយចំនួន។​

ឆ្លងតាមរៈការស្រាវជ្រាវទេីបឈានដល់ការឃាត់ខ្លួនជនស័ង្សយខាងលេី​ ។​ នៅចំពោះមុខ សមត្ថកិច្ចនគរបាលពួកគេបានឆ្លេីយសារភាពថា​ ពួកគេពិតជាបានចូលលួចយកទ្រព្យសម្បត្តិក្នុងលំ​នៅដ្ឋានខាងលេីនាពេលកន្លងទៅពិតប្រាកដ​មែនន។​

បច្ចុប្បន្នជនស័ង្សយទាំង០៣នាក់និងវត្ថុតាង ពាក់ព័ន្ឋកំពុងរៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញ​ដេីម្បី​ចាត់ចែងបញ្ជូនបន្តទៅតុលាការខេត្តបាត់​ដំបង​ វិនិច្ឆ័យ​ទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង