ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ អគារ កម្ពស់ ៧ ជាន់ នៅ ខេត្ត ព្រះ សីហ នុ បណ្តាល ឲ្យ ស្លាប់ ៣ នាក់ របួស ជាង ១០ នាក់ សមត្ថកិច្ច កំពុង ស្វែងរក អ្នក បាត់ ខ្លួន បន្ថែម

92

ព្រះ សីហ នុ ៖ លោក វរសេនីយ៍ឯក ធុ ល ភស្តា អធិការ ក្រុងព្រះសីហនុ បានអោយ ដឹង នៅ ព្រឹក ថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ថា នៅ ក្នុង ហេតុការណ៍ បាក់ អគារ កំពស់ ៧ ជាន់ នៅ ខេត្ត ព្រះ សីហ នុ តាម របាយការណ៍ បឋម បណ្តាល អោយ ស្លាប់ ៣ នាក់ របួស ជាង ១០ នាក់ ។
លោក បន្ត ថា ចំពោះ អ្នក បាត់ ខ្លួន នោះ មិន ថា មាន ឬ អត់ ទេ ដោយ បច្ចុប្បន្ន កម្លាំង ជំនាញ កំពុង កាយ បំបែក អគារ ស្វែងរក ជន រង គ្រោះ បន្ថែម ។
សូម ជម្រាប ជូន ថា អគារ កំពុង សង់ ថ្មី មួយ កន្លែង កំពស់ ៧ ជាន់ នៅ ជិត កន្លែង លាង រថយន្ត អា រុណ រះ ក្នុង សង្កាត់ លេខ ៤ ក្រុងព្រះសីហនុ បាន បាក់រ លំនៅ វេលា ម៉ោង ជិត ៥ ព្រឹក ថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។
ក្នុង នោះ កន្លែង លាង រថយន្ត អា រុណ រះ ក៏ ទទួល រង ផល ប៉ះពាល់ និង រង ការ ខូចខាត រថយន្ត និង ទ្រព្យសម្បត្តិ មួយ ចំនួន ពី ការ បាក់ រលំ អាគារ នេះ ដែរ ។
សេចក្តីរាយការណ៍ បឋម ពី កន្លែង កើតហេតុ មក ថា មាន មនុស្ស មួយ ចំនួន ភាគច្រើន ជា កម្មករ បាន ជាប់ ក្នុង គំនរ អគារ រំ បាក់ នេះ ប៉ុន្តែ ភ្លាមៗ មិន ទាន់ ដឹង ពី ចំនួន ពិតប្រាកដ ឬ មាន អ្នក ស្លាប់ និង របួស ប៉ុន្មាន នាក់ ឡើយ ។ ករណី នេះ សមត្ថកិច្ច និង ក្រុម សង្គ្រោះ កំពុង អន្តរាគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង