ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករសូហ្វតិន្នីស៦នាក់ទៅចូលរួមប្រកួត Korean Cup International Soft Tennis 2019

248

​ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមិថុនាសហព័ន្ធសូហ្វតិន្នីសកម្ពុជាបានបង្ហាញមុខកីឡាករសូហ្វតិន្នីស ចំនួន៦នាក់ និងគ្រូបង្វឹក១នាក់ដែលទៅហ្វឹកហាត់ក្នុងជំរុំហ្វឹកហ្វឺនកីឡាសូហ្វតិន្នីស និងចូលរួមប្រកួត Korean Cup International Soft Tennis 2019 ប្រទេសកូរ៉េខាងត្បូង ។

លោកឧត្តសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡានគរបាលជាតិនិងអនុប្រធានសហព័ន្ធសូហ្វតិន្នីសកម្ពុជាមានប្រសាសន៍ថាសហព័ន្ធបានបញ្ជួនកីឡាករចំនួន៦នាក់និងគ្រូបង្វឹក១នាក់ទៅធ្វើការហ្វឹកហាត់ក្នុងជំរុំហ្វឹកហ្វឺនកីឡាសូហ្វតិន្នីសនៅទីក្រុង Jincheon ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីបញ្ចប់ការជំរុំហ្វឹកហ្វឺន យើងបន្តចូលរួមប្រកួត Korean Cup International Soft Tennis 2019 នៅទីក្រុងAnseongប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩ដោយបេសកកម្មនេះប្រើប្រាស់ ថវិកាឆ្នាំ២០១៩របស់ក្រសួងអប់រំ យុវជន និងកីឡា។

​លោកឧត្តសេនីយ៍ឯកបានបន្តថា ក្រុមកីឡាករដែលទៅជំរុំហ្វឹកហ្វឺននេះ គឺជាក្រុមកីឡាករត្រៀមការប្រកួត SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។ លោកមានសង្ឃឹមថា ការទៅជំរុំហ្វឹកហ្វឺនលើកនេះនឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់ពួកគេ ដោយសារតែការប្រកួត SEA GAMES 2019 លើកទី៣០ ប្រព្រឹត្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯណោះ។

ការចេញទៅប្រកួត និងហ្វឹកហ្វឺននៅប្រទេសកូរ៉េលើកនេះ សម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធសូហ្វតិន្នីសកម្ពុជាបានឧបត្ថមដល់កីឡាករចំនួន៦នាក់និងគ្រូបង្វឹក១នាក់ក្នុងមួយម្នាក់ចំនួន៣០០ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង