ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងកសាងរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដេីម្បីអោយមន្ត្រីពាក់ព័ន្ធមានទំនួលខុសត្រូវ ដែលអោយអាគារមួយសាងសង់ ទោះគ្មានច្បាប់អនុញ្ញាត

60

លោកវីល្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៩ បានសរសេរលើហ្វេសប៊ុកថា ការប្រតិបត្តិការសង្គ្រោះបន្ទាន់របស់អាជ្ញាធរខេត្ត ក្នុងឧប្បទ្ទវហេតុបាក់អាគារ កំពស់៧ជាន់ នៅក្រុងព្រះសីហនុ គឺមានសភាពយឺតយ៉ាវ ហើយការសាងសង់ឋិតក្រោមតំបន់សមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុនេះពុំមានច្បាប់អនុញ្ញាតអោយសាងសង់នោះទេ តែអាគារអាចសាងសង់ជារៀងរាល់ថ្ងៃរហូតបង្កអោយមានឧប្បទ្ទវហេតុយ៉ាងរន្ធត់ ហើយលោកថា នឹងកសាងរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដេីម្បីអោយមន្ត្រីពាក់ព័ន្ធមានទំនួលខុសត្រូវចំពោះភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់ដែលអាចបណ្ដោយអោយអាគារមួយសាងសង់បានដោយរលូនទោះគ្មានច្បាប់អនុញ្ញាតិ រហូតបាក់ចុះបង្ករអោយមានហនិភ័យប៉ះពាល់ដល់សុវត្តិភាព រួមទាំងអាយុជីវិតមនុស្ស ។

ក្រោយមានឧប្បទ្ទវហេតុបាក់អាគារ កំពស់៧ជាន់ នៅក្រុងព្រះសីហនុ ដែលពាក់ព័ន្ធនឹងការបណ្ដោយអោយសាងសង់អាគារដែលគ្មានច្បាប់អនុញ្ញាត្តិ បណ្ដាលអោយមនុស្ស ៧នាក់ស្លាប់ ជាង១៨នាក់រងរបួស «ជាប្រភពព័ត៌មានពីពេទ្យបង្អែកខេត្តត្រឹមម៉ោង៣រសៀល»។

លោកវីល្លាម បានថ្លែងថា កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ខ្ញុំបាទដឹកនាំក្រុមការងារ ៥នាក់ ដោយសហការនិងមន្ត្រីលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សា មកពីទីស្ដីការនាយករដ្ឋមន្ត្រីចំនួន២រូប ចុះពិនិត្យផ្ទាល់ទីតាំងកេីតហេតុ ដេីម្បីប្រមូលតម្រុយនានា

មូលដ្ឋានដែលឈានអោយយេីងខ្ញុំមានសមត្ថកិច្ចតាមដានអង្កេតករណីនេះ ដោយហេតុថា ការសាងសង់ឋិតក្រោមតំបន់សមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុនេះពុំមានច្បាប់អនុញ្ញាតិអោយសាងសង់នោះទេ តែអាគារអាចសាងសង់ជារៀងរាល់ថ្ងៃរហូតបង្កអោយមានឧប្បទ្ទវហេតុយ៉ាងរន្ធត់
ដែលបង្ហាញពីតម្រុយនៃពាក់ព័ន្ធនឹងការអនុវត្តន៍ច្បាប់របស់ អាជ្ញាធរខេត្ត និង មន្ទីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ពលរដ្ឋបាលអះអាងថា ការប្រតិបត្តិការសង្គ្រោះបន្ទាន់របស់អាជ្ញាធរខេត្ត គឺមានសភាពយឺតយ៉ាវ ដោយប្រេីអេស្កាវាទ័រធុនកណ្ដាលចំនួន៣គ្រឿង តែដំណេីរការតែ២គ្រឿង ដែលតិចជាងអេស្កាវាទ័រ ពេលចុះអនុវត្តន៍សាលដីការរឿងដីធ្លីផង ។

អតីតមេការដែលធ្លាប់ម៉ៅការសំណង់នៅអាគារនេះ ដែលមានបងប្អូនកំពុងជាប់នៅក្នុងអាគារដែលបាក់បានអះអាងថា មនុស្សដែលជាប់ក្នុងអាគារ ចន្លោះពី៤០ទៅ ៦០នាក់ កម្មករនៅក្នុងបញ្ជីមានសរុប១៣០ នាក់ តែអ្នកខ្លះមិនស្នាក់ក្នុងអាគារទេ ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រមូលបានតម្រុយគ្រប់គ្រាន់ដេីម្បីកសាងរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដេីម្បីអោយមន្ត្រីពាក់ព័ន្ធមានទំនួលខុសត្រូវចំពោះភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់ដែលអាចបណ្ដោយអោយអាគារមួយសាងសង់បានដោយរលូនទោះគ្មានច្បាប់អនុញ្ញាតិ រហូតបាក់ចុះបង្ករអោយមានហនិភ័យប៉ះពាល់ដល់សុវត្តិភាព រួមទាំងអាយុជីវិតមនុស្ស ។

លោកបានថា ខ្ញុំបាទសូមសម្ដែងការសោកស្ដាយ និងរន្ធត់យ៉ាងខ្លាំងក្នុងឧប្បទ្ទវហេតុនេះជាមួយក្រុមគ្រួសារសពនិងក្រុមគ្រួសារជនរងគ្រោះ។

ព័ត៍មានគេច្បាស់ការ ជាងការបកស្រាយ ខាងសុយោដីក្រុង ៖ កម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត២០.០៤.១៩៩០ ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង និងទី៤-ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី។ ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត៕


អត្ថបទដែលជាប់ទាក់ទង