ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយទីទ័លក្រអាយុ៨១ឆ្នាំ ចិញ្ចឹមចៅ៣នាក់ បានទទួលជំនួយឧបត្ថម្ភ ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ

84

កណ្ដាល៖ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នឹងមើលឃើញពីទុក្ខលំបាកវេទនា ក្នុងការរស់នៅរបស់លោកយាយម្នាក់ឈ្មោះគង់ ណន​ អាយុ៨១ឆ្នាំ រស់នៅក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ដោយសព្វថ្ងៃ លោកយាយគ្មានទីពឹងគ្មានផ្ទះសំបែង ដោយសុំផ្ទះអ្នកស្រុកស្នាក់នៅហើយ ថែមទាំងមានចៅតូចៗចំនួន០៣នាក់រស់នៅក្នុងបន្ទុក។
កាលពីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩នេះលោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ និង លោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយព្រមទាំងសហការី បានចុះសំណេះសំណាលសាកសួរសុខទុក្ខនឹង យកអំណោយជាគ្រឿងឧបភោគបរិភោគ នឹងថវិកាជូនដល់ដៃលោកយាយឈ្មោះគង់ ណន អាយុ៨១ឆ្នាំដល់លំនៅស្ថានគាត់ហើយ
អំណោយជាសំភារះដែលប្រគល់ជូនរួមមាន÷
១-អង្ករ០១ប៉ាវ ៥០គីឡូក្រាម
២-មី០១កេះធំ
៣-ទឹកត្រី២យួរ
៤-ទឹកសីុអីុវ០២យួរ
៥-នំ០១ធុង
៦-ប៊ីចេង០១ថង់
៧-ស្ករស០៧ថង់
៨-តែ១០ថង់ទឹកដោះគោ០៥កំប៉ុង
៩-ត្រីខ០២យួរ
នឹងថវិការចំនួន១៥១.០០.០០រៀល
(មួយលានប្រាំសែមួយម៊ឺនរៀល)។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយ បាននិយាយរៀបរាប់ថា នៅពេលទទួលបានពត៌មានពីការលំបាក់វេទនា របស់លោកយាយអាយ៨១ឆ្នាំខាងលើនោះ ដោយប្រកបមុខរបរលក់បន្លែតិចតួច ដើម្បីយកថវិកាបានពីកាលក់បន្លែនោះ មកចិញ្ចឹមបីបាច់មើលថែទាំចៅៗទាំង៣នាក់ ដែលឳពុកម្ដាយចៅៗ៣នាក់នោះ គាត់គ្មានលទ្ធភាពចិញ្ចឹមហើយ ចេញទៅប្រកបមុខរបរនៅឆ្ងាយ ហើយម្ដាយមានសតិមិនសូវគ្រប់ទៀតនោះ ទើបលោក មានការអាណិតអាសូរយ៉ាងខ្លាំង ដោយបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន និងដើររ៉ៃអង្គាសថវិកាពីសប្បុរស់ជននានា ទាំងក្នុងមូលដ្ឋាននិងនៅក្រៅមូលដ្ឋាន យកមកជួបឧបត្ថម្ភដល់លោកយាយនិងចៅៗគាត់ ខាងលើនោះទុកដោះស្រាយបញ្ហាជីវភាព បានមួយគ្រាផងដែរ។ ទោះបីអំណោយនៅពេលនេះ មានបរិមាណមិនសូវច្រើនក្ដីតែសកម្មភាពនេះ គឺជាការគិតគូដោយយកចិត្តទុក្ខដាក់ ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ចំពោះបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាត នៅចំពោះនេះពោលគឺបានតិចប្រសើរជាងអត់៕

អត្ថបទដែលជាប់ទាក់ទង